ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ លើកទី ៣១៩ (The 319th ACT Meeting)

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ លើកទី ៣១៩ (The 319th ACT Meeting)

នៅសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងនាមដែលស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជាប្រធានឆ្លាស់វេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (ACT) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ លើកទី ៣១៩ (The 319th ACT Meeting) នៅសណ្ឋាគារ Tokyo Garden Park និងពិធីផ្ទេរតំណែងជូន ស្ថានឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌូនេស៊ី ប្រចាំប្រទេសជប៉ុន ដែលត្រូវបន្តវេនពីកម្ពុជា ជាប្រធាននៃគណៈកម្មាធិការ អាស៊ាននៅទីក្រុងតូក្យូ (ACT) សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ និងការទទួលទានអាហារសាមគ្គី ដោយមានការ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត និងមន្ត្រីជាន់ខ្ពស់ ដែលមកពីបណ្តាស្ថានទូតប្រទេសអាស៊ាននៅទីក្រុងតូក្យូ សរុបចំនួន ២៥នាក់ ។

កិច្ចប្រជុំ ACT លើកទី៣១៩ បានពិភាក្សាទៅលើរបៀបវារៈចំនួន ៦ ក្នុងនោះបញ្ហាដែលសំខាន់ជាងគេគឺ ១) ស្ថានភាពវឌ្ឍនភាពនៃសេដ្ឋកិច្ចក្នុងប្រទេសជប៉ុន ២) ការចូលរួមរបស់ថ្នាកដឹកនាំប្រទេសសមាជិកអាស៊ាន ក្នុងពិធីអបអរសាទរខួប ៥០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន នៅពាក់កណ្តាលខែធ្នូខាងមុខ និង ៣) ព្រឹត្តិការណ៍ផ្សេងៗដែលគ្រោងរៀបចំដោយសមាជិក ACT នៅឆមាសទី ១ ឆ្នាំ២០២៤។

ក្រោយចប់កិច្ចប្រជុំ ACT ខាងលើ មានពិធីផ្ទេរតំណែងជូន ប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបន្តវេនពីកម្ពុជា ជាប្រធានថ្មីនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (ACT) ត្រូវបានរៀបចំឡើង ហើយតាមនីតិវិធីរបស់ ACT ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវចប់អណត្តិជាប្រធាន ACT នៅចុងឆ្នាំ២០២៣ បានថ្លែងសុន្ទរកថាអំពីសមិទ្ធិផលផ្លែផ្កា និងជោគជ័យរបស់ស្ថានទូតកម្ពុជាក្នុងការបំពេញតួនាទី ជាប្រធាន ACT ក្នងឆមាសទី២ ឆ្នាំ២០២៣ និងមានការថ្លែងសន្ទរកថា ដោយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ដែលទទួលតំណែងជាប្រធានACT ថ្មីចាប់ពីដើមឆ្នាំក្រោយផងដែរ៕

https://www.facebook.com/cambodianembassyinjapan/posts/pfbid0Fb6itFJaXSbzDeKezZ3g7KPmhtwpaNiET69Y5MPLAUKNFCRV5QExk2YRteAFKW7dl

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *