ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត និងមិត្តភាពរវាងកម្ពុជា-ជប៉ុន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត និងមិត្តភាពរវាងកម្ពុជា-ជប៉ុន

នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត និងមិត្តភាពរវាងកម្ពុជា-ជប៉ុន នៅសណ្ឋាគារ New Otani ក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងមានការអញ្ចើញចូលរួមជាភ្ញៀវកិត្តិយសថ្លែងសន្ទរកថាអបអរសាទរ ដោយ ឯកឧត្តម KOMURA Masahiro អនុរដ្ឋមន្ត្រី្កក្រសួងការបរេទសជប៉ុន និងឯកឧត្តម IMAMURA Masahiro…
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-ជប៉ុន

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-ជប៉ុន

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-ជប៉ុន ចុះផ្សាយក្នុងកាសែត The Japan Times ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣
ឯកឧត្តមឯកអគ្គរាជទូត ទុយ រី អញ្ជើញចូល​កម្មវិធីដាក់តាំងបង្ហាញរូបថតនៃប្រទេសកម្ពុជា “KIZUNA, CAMBODIA 2002-2023”

ឯកឧត្តមឯកអគ្គរាជទូត ទុយ រី អញ្ជើញចូល​កម្មវិធីដាក់តាំងបង្ហាញរូបថតនៃប្រទេសកម្ពុជា “KIZUNA, CAMBODIA 2002-2023”

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសជប៉ុន ត្រូវបាន​អញ្ជើញចូល​រួម​ជាកិត្តិយស និងថ្លែងសន្ទរកថា ក្នុងកម្មវិធីដាក់តាំងបង្ហាញរូបថតនៃប្រទេសកម្ពុជា ដែលត្រូវបានថតដោយលោក TACHIOKA Hideyuki រៀបចំឡើងក្រោមចំណងជើងថា “KIZUNA, CAMBODIA 2002-2023” ដើម្បីអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន នៅសាលពិព័រណ៍ Hiltopia Art Square ក្នុងទីក្រុងតូក្យូ។ https://www.facebook.com/cambodianembassyinjapan/posts/710055407825029
ទិវាកម្ពុជា “Cambodia Day” ឆ្នាំ២០២៣

ទិវាកម្ពុជា “Cambodia Day” ឆ្នាំ២០២៣

ថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២៣ ជាផ្នែកមួយ​នៃការអនុវត្តនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជាជាអ្នកឧបត្ថម្ភការប្រកួតកីឡា បាល់ទាត់រវាងក្រុម Shimizu S-Pulse និង Machida Zelvia ដោយប្រសិទ្ធិនាមការប្រកួតថាជា ទិវាកម្ពុជា “Cambodia Day”។ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានកិត្តិយសទាត់បាល់ជាកិច្ចចាប់ផ្តើមនៃការប្រកួត។ ឯកឧត្ដម IMAMURA Masahiro សមាជិកសភា និងជាប្រធានសមាគមសភាជប៉ុន-កម្ពុជា និងលោកស្រី​ Minamino Yoko ទូតសុច្ឆន្ទៈនៃទំនាក់ទំនងកម្ពុជា~ជប៉ុន​…
«កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹក»

«កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹក»

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខារួមគ្នា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖ - ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ» និង -…
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំពិធីទទួលទានអាហារសាមគ្គីជាមួយសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា​ ក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំពិធីទទួលទានអាហារសាមគ្គីជាមួយសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា​ ក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ក៏ដូចជាមួយសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ទុយ រី អគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីទទួលទានអាហារសាមគ្គីជាមួយសមាជិកសភាជប៉ុន ដែលជាសមាជិកសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា​ដោយមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរដោយ ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ព្រមទាំង ឯកឧត្តម ARIMA Yutaka អគ្គនាយកនៃនាយកដ្ឋានអាស៊ីអគ្នេយ៍និងអាស៊ីនិរតី ក្រសួងការបរទេសជប៉ុន។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន…
ស្ថានឯកអគ្គរាជទូតកម្ពុជារៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣

ស្ថានឯកអគ្គរាជទូតកម្ពុជារៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ចើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មាធិការពិព័រណ៍កម្ពុជា២០២៣ សហគមន៍ខ្មែរ និងសមាគមន៍និស្សិតខ្មែរ នៅបរិវេណឧទ្យាន យ៉ូយ៉ូហ្កិ ផាក (Yoyogi Park) ក្រុងតូក្យូ។ ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម TAKAGI…
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីប្រលងនិយាយភាសាខ្មែរ ឆ្នាំ២០២៣

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីប្រលងនិយាយភាសាខ្មែរ ឆ្នាំ២០២៣

នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីប្រលងនិយាយភាសាខ្មែរ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការរៀនភាសាខ្មែរ ការយល់ដឹងពីវប្បធម៌ខ្មែរ ការផ្តាស់ប្តូររវាងប្រជាជន និងប្រជាជន និងចូលរួមអបអរសាទរខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ដោយមានបេក្ខជន និងបេក្ខនារីជាជនជាតិជប៉ុន ចូលរួមប្រកួតប្រជែងចំនួន ១៨នាក់ ព្រមទាំងមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងមិត្តជប៉ុនដែលចេះនិយាយភាសាខ្មែរមួយចំនួនផងដែរ។ គណកម្មាធិការដាក់ពិន្ទុមានចំនួន ០៤…
ឯកឧត្តម​ ទុយ​ រី​ ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសជប៉ុន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅទីក្រុង Yuki ខេត្ត Ibaraki

ឯកឧត្តម​ ទុយ​ រី​ ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសជប៉ុន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅទីក្រុង Yuki ខេត្ត Ibaraki

នៅថ្ងៃអាទិត្យទី១៦ ខែមេសា​ ឆ្នាំ២០២៣​ ឯកឧត្តម​ ទុយ​ រី​ ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសជប៉ុន​ អមដោយសហការី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅទីក្រុង Yuki ខេត្ត Ibaraki ដែលរៀបចំដោយសមាគមរាជសីហ៍ ដោយមានវត្តមាន លោក Kobayashi Sakae អភិបាលក្រុង Yuki និងឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជាភ្ញៀវកិត្តិយស ព្រមទាំងមានការចូលរួមដ៏ច្រើនកុះករពីសំណាក់បងប្អូនខ្មែរ សិស្ស និស្សិត និងពលករខ្មែរ សរុបប្រមាណជាង…
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំការប្រលងនិយាយភាសាខ្មែរ ដើម្បីអបអរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំការប្រលងនិយាយភាសាខ្មែរ ដើម្បីអបអរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន

「日本語は下にあります」ដើម្បីអបអរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងរៀបចំការប្រលងនិយាយភាសាខ្មែរ សម្រាប់មិត្តជប៉ុន ដែលកំពុងសិក្សា និងស្រលាញ់ភាសាខ្មែរ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៣ខាងមុខនេះ។ សូមអានព័ត៌មានបន្ថែមអំពីការចូលរួមដូចខាងក្រោម៖在日カンボジア王国大使館にて、「カンボジア.日本外交関係樹立70周年記念」機に、2023年4月29日にクメール語スピーチコンテストを開催致します。日本の学習者及びクメール語を愛する皆様、是非応募してみてください。応募方法等の明細は以下通りです。https://khley.com/KSC2023