ឯកឧត្តមឯកអគ្គរាជទូត ចូលរួមជាភ្ញៀវកិត្តិយស និងលើកទឹកចិត្តដល់កីឡាករខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ប្រភេទគុនខ្មែរ ដែលរៀបចំដោយស្ថាប័ន Knock-out នៅទីក្រុងយ៉ូកូហាម៉ា

ឯកឧត្តមឯកអគ្គរាជទូត ចូលរួមជាភ្ញៀវកិត្តិយស និងលើកទឹកចិត្តដល់កីឡាករខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ប្រភេទគុនខ្មែរ ដែលរៀបចំដោយស្ថាប័ន Knock-out នៅទីក្រុងយ៉ូកូហាម៉ា

នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ស្ថាប័ន Knock-out ជប៉ុន ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បានចូលរួមជាភ្ញៀវកិត្តិយស និងលើកទឹកចិត្តដល់កីឡាករខ្មែរ ដែលចូលរួមប្រកួតប្រដាល់ប្រភេទគុនខ្មែរ ដែលរៀបចំដោយស្ថាប័ន Knock-out នៅ Yukohama Budokan នៅទីក្រុងយ៉ូកូហាម៉ា ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះមានកីឡាករគុនខ្មែរអញ្ជើញមកពីប្រទេសកម្ពុជាចូលរួមប្រកួតចំនួន​ ២រូប​ គឺ​ កីឡាករ​ ពេជ្រ​ សម្បត្តិ​ និង​ កីឡាករ​…
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន គ្រោងសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន រៀបចំការតាំងបង្ហាញម្ហូបអាហារខ្មែរ និងផលិតផលខ្មែរ (Cambodia Foods Show)

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន គ្រោងសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន រៀបចំការតាំងបង្ហាញម្ហូបអាហារខ្មែរ និងផលិតផលខ្មែរ (Cambodia Foods Show)

នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre) អំពីការត្រៀមលក្ខណៈក្នុងការរៀបចំតាំងបង្ហាញម្ហូបអាហារខ្មែរ (Cambodia Foods Show) ដែលនឹងប្រព្រឹត្តទៅនៅស្ថានទូតកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងផ្សព្វផ្សាយអំពីម្ហូបអាហារខ្មែរ និងផលិតផលសក្តានុពលខ្មែរ ក្នុងទិសដៅជំរុញការទូតម្ហូបអាហារ និងជំរុញសកម្មភាពនាំចេញនាំចូលផលិតផលខ្មែរ ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។ កម្មវិធីតាំងបង្ហាញនេះ​ នឹងមានរៀបចំការសម្ដែងចម្អិនម្ហូបអាហារដោយចុងភៅខ្មែរមកពីប្រទេសកម្ពុជា ការសម្ដែងរបាំសិល្បៈ…
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមក្នុងពិធីជប់លៀងដំណាច់ឆ្នាំ២០២៤ និងការប្រកាសប្រធានថ្មីសម្រាប់ឆ្នាំ២០២៥ របស់សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមក្នុងពិធីជប់លៀងដំណាច់ឆ្នាំ២០២៤ និងការប្រកាសប្រធានថ្មីសម្រាប់ឆ្នាំ២០២៥ របស់សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន

កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយលោកស្រី អ៊ុន ពិសី លេខាធិការទី២ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុង«ពិធីជប់លៀងដំណាច់ឆ្នាំ២០២៤ និងការប្រកាសប្រធានថ្មីសម្រាប់ឆ្នាំ២០២៥ របស់សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន» ដែលរៀបចំឡើងដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន និងមានអ្នកចូលរួមសរុបប្រមាណ ៥០ នាក់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានពាំនាំនូវការសួរសុខទុក្ខដល់ក្មួយៗនិស្សិតទាំងអស់ ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត…
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងលោក SEKISYO ICHIRO អភិបាលរងខេត្ត Nagano ជួបពិភាក្សាការងារលើកិច្ចជំរុញការទទួលកម្មសិក្សាការី-ពលករជំនាញពីកម្ពុជាមកកាន់ខេត្ត Nagano

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងលោក SEKISYO ICHIRO អភិបាលរងខេត្ត Nagano ជួបពិភាក្សាការងារលើកិច្ចជំរុញការទទួលកម្មសិក្សាការី-ពលករជំនាញពីកម្ពុជាមកកាន់ខេត្ត Nagano

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក កៅ និរោធន៍ អនុព័ន្ធការងារ បានជួបជាមួយលោក SEKISYO ICHIRO អភិបាលរងខេត្ត Nagano ដើម្បីពិភាក្សាការងារលើកិច្ចជំរុញការទទួលកម្មសិក្សាការី-ពលករជំនាញពីកម្ពុជាមកកាន់ខេត្ត Nagano ឲ្យបានច្រើនថែមទៀត។ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងស្វាគមន៍ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលបានមកកាន់ខេត្ត Nagano ជាលើកទី២ បន្ទាប់ពីទស្សនកិច្ចការងារកាលឆ្នាំ២០២៣…
អគ្គទីប្រឹក្សាស្ថានទូត ចូលរួមពិធីប្រគល់តំណែងជូនស្ថានទូតម៉ាឡេស៊ី ប្រចាំប្រទេសជប៉ុន ជាប្រធានប្តូរវេនថ្មីនៃគណៈកម្មាធិការអាស៊ានក្នុងទីក្រុងតូក្យូ (ASEAN Committee in Tokyo – ACT) និងកិច្ចប្រជុំការងារពិសារអាហារពេលថ្ងៃត្រង់រវាង ឯកឧត្តមអគ្គលេខាធិការអាស៊ាន និង ACT

នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោកជំទាវ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំប្រទេសជប៉ុន ក្នុងនាមជាតំណាងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន លោក សុខ ធា អគ្គទីប្រឹក្សា និងលោក អៀង សេងហេង លេខាធិការទី២នៃស្ថានទូត បានចូលរួមពិធីប្រគល់តំណែងជូន ស្ថានទូតម៉ាឡេស៊ី ប្រចាំប្រទេសជប៉ុន ក្នុងនាមជាប្រធានប្តូរវេនថ្មីនៃ ACT ពីស្ថានទូតឡាវ ជាប្រធាន ACT ចាប់ពីខែមិថុនា ដល់ខែ ធ្នូ…
ស្ថានឯកអគ្គរាជទូតកម្ពុជា សហការជាមួយ Minato International Association (MIA) រៀបចំកម្មវិធី “Let’s Visit the Embassy of Cambodia”

ស្ថានឯកអគ្គរាជទូតកម្ពុជា សហការជាមួយ Minato International Association (MIA) រៀបចំកម្មវិធី “Let’s Visit the Embassy of Cambodia”

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយ Minato International Association (MIA) រៀបចំកម្មវិធី “Let’s Visit the Embassy of Cambodia” នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា ដោយមានអ្នកចូលរួមសរុបចំនួន ៥២ នាក់ ជាជនជាតិជប៉ុន។ នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា…
អគ្គទីប្រឹក្សាស្ថានទូត ផ្តល់កិច្ចសម្ភាសន៍សម្រាប់សិស្សវិទ្យាល័យ Koriyamaជប៉ុន តាមប្រព័ន្ធអនឡាញ Zoom

អគ្គទីប្រឹក្សាស្ថានទូត ផ្តល់កិច្ចសម្ភាសន៍សម្រាប់សិស្សវិទ្យាល័យ Koriyamaជប៉ុន តាមប្រព័ន្ធអនឡាញ Zoom

នៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ តបតាមសំណើរបស់លោកស្រី Maria Yamazaki ប្រធានគម្រោងរបស់ Alma Creation Co., Ltd ក្នុងនាមតំណាងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន លោក សុខ ធា អគ្គទីប្រឹក្សា បានផ្តល់កិច្ចសម្ភាសន៍សម្រាប់សិស្សវិទ្យាល័យ Koriyamaជប៉ុន តាមប្រព័ន្ធអនឡាញ Zoom។ ការសម្ភាននេះមានគោលបំណងដើម្បីពង្រឹងកិច្ចសហការរវាងស្ថានទូត និងវិទ្យាល័យ ដែលជាផ្នែកមួយនៃកម្មវិធីការសាកសួរសកល (Global Inquiry) និងលើកកម្ពស់ការសិក្សាផ្អែកលើការសាកសួរជាមួយនឹងទស្សនៈសកល។…
ឯកអគ្គរាជទូតកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់បណ្តាសមាគមនិស្សិតខ្មែរនៅបរទេស តាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់និស្សិតខ្មែរសិក្សានៅបរទេសទាក់ទងនឹងជម្រើសការងារក្រោយបញ្ចប់ការសិក្សា»

នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក សុខ ធា អគ្គទីប្រឹក្សា និងលោកស្រី អ៊ុន ពិសី លេខាធិការទី២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់បណ្តាសមាគមនិស្សិតខ្មែរនៅបរទេស តាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់និស្សិតខ្មែរសិក្សានៅបរទេស ទាក់ទងនឹងជម្រើសការងារ ក្រោយបញ្ចប់ការ សិក្សា» ដែលរៀបចំឡើងដោយប្រធានសមាគមនិស្សិតខ្មែរប្រចាំនៅប្រទេសជប៉ុន ដែលជាប្រធានឆ្លាស់វេន និងដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ និងតំណាងសមាគមនិស្សិតខ្មែរនៅបរទេសមកពី ១១ ប្រទេស រួមមាន…
ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ទទួលជួបក្រុមហ៊ុន Global Humany Tech Co, Ltd. ដេីម្បី​សម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ទទួលជួបក្រុមហ៊ុន Global Humany Tech Co, Ltd. ដេីម្បី​សម្តែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃទី១២ ខែធ្នូ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយអនុព័ន្ធការងារ បានទទួលជួបការសំដែងការគួរសម ដោយ លោក IWAMOTO Shinichi ប្រធានក្រុមហ៊ុន Global Humany Tech Co, Ltd. ដែលក្នុងឧកាសនោះ លោក IWAMOTO បានជម្រាបជូនអំពីសកម្មភាព ការងាររបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏បានស្នើសុំអនុសាសន៍ផងដែរលើការណែនាំអំពីបំណងរបស់ក្រុមហ៊ុនក្នុងការយកពលករជំនាញ បន្ថែមពីកម្ពុជា ចំនួន ១០០នាក់ ដើម្បីអាចចូលរួមចំណែកក្នុងកិច្ចការពង្រីកទំហំទីផ្សារ​ការងារក្រៅប្រទេស​បន្ថែមនៅកម្ពុជា។ ជាកិច្ចឆ្លើយតប…
ឯកអគ្គរាជទូតកម្ពុជា អនុញ្ញាតជូនលោក ហ៊ីរ៉ូស៊ី (HIROSHI TAKIUE) ប្រធានក្រុមហ៊ុន LinkEast Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកអគ្គរាជទូតកម្ពុជា អនុញ្ញាតជូនលោក ហ៊ីរ៉ូស៊ី (HIROSHI TAKIUE) ប្រធានក្រុមហ៊ុន LinkEast Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ហ៊ីរ៉ូស៊ី (HIROSHI TAKIUE) ប្រធានក្រុមហ៊ុន LinkEast Co., Ltd. ចូលជួបសម្ដែងការគួរសម និងជម្រាបជូនអំពីគម្រោងរៀបចំ “Japan Village in Phnom Penh” លើផ្ទៃដីទំហំចាប់ពី ២ ហិកតា នៅក្នុងរាជធានីភ្នំពេញ។…