ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តខ្មែរសាមគ្គី និងវត្តបារមីគីរីខេមរាភ្នំបិតាធំ ស្ថិតនៅខេត្តកាណាហ្កាវ៉ា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

នៅថ្ងៃសៅរ៍ទី១៥ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃវិរ:វ័នបត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត និងមន្ត្រី ព្រមទាំងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តខ្មែរសាមគ្គី និងវត្តបារមីគីរីខេមរាភ្នំបិតាធំ ដែលស្ថិតនៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន។ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមជូនបុណ្យកុសលដល់បងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី សូមមានសិរីសួស្តី ជ័យមង្គល បវរប្រសើរ និងទទួលនូវពុទ្ធពរបួនប្រការ អាយុ…
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហគមន៍ខ្មែរ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន និងសមាគមមិត្តយើង នៅថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ នៅសាលខេយ៉ាគី ក្រុងសាហ្កាមីហារ៉ា នៃខេត្តកាណាហ្កាវ៉ា ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត…
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ​រៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ​លើកទី២៥ ក្រោមប្រធានបទ​ «យុវជនដើម្បីវប្បធម៌»

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ​រៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ​លើកទី២៥ ក្រោមប្រធានបទ​ «យុវជនដើម្បីវប្បធម៌»

នៅថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៣​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ​បានរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ​លើកទី២៥ ក្រោមប្រធានបទ​ «យុវជនដើម្បីវប្បធម៌»ក្រោមអធិបតីភាពឯកឧត្តម ឯកអគ្គរាជទូត ទុយ រី ដោយមានការចូលរួមពីសំណាក់សិស្សនិស្សិត​ បងប្អូនសហគមខ្មែរ​ និងនិស្សិតជប៉ុនដែលសិក្សាភាសាខ្មែរ​ សរុបប្រមាណជាង១០០នាក់។ នៅក្នុងឱកាសនោះ ជាការចូលរួមអបអរសាទរ និងលើកស្ទួយវប្បធម៌ជាតិមានការបង្ហាញនូវរបាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ ការលេងភ្លេងឧបករណ៍រនាត និងការច្រៀងបទចម្រៀងសម័យនិងបង្ហាញការរាំ ដែលសម្តែងដោយក្រុមនិស្សិតកម្ពុជា នៅប្រទេសជប៉ុន ព្រមទាំងមានការធ្វើបទបង្ហាញ​ដោយអ្នកគ្រូ Tomoko FUKUTOMI និង​អ្នកស្រី CHIAKI QIANJING អំពី​ល្ខោនស្បែកធំ។…
អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣<br>ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣
ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជនចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូន ចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលក៏បានយកឱកាសនេះក្នុងការជួបជាមួយបងប្អូនអ្នកសិល្បៈគ្រប់ទម្រង់ដើម្បីស្វែងយល់អំពីគ្នាទៅវិញទៅមកជាពិសេសរវាងប្រមុខរាជរដ្ឋាភិបាល និងសិល្បករសិល្បការិនី ដើម្បីរិះរកវិធី និង ជំរុញការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌របស់កម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត។
ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមពិធីបោះឆ្នោតជ្រើសរើសបេក្ខជន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំតំបន់សេនដៃ ប្រទេសជប៉ុន

ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមពិធីបោះឆ្នោតជ្រើសរើសបេក្ខជន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំតំបន់សេនដៃ ប្រទេសជប៉ុន

នៅថ្ងៃទី ២៤ កុម្ភះ ឆ្នាំ ២០២៣ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម បានចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសបេក្ខជន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំតំបន់សេនដៃ ប្រទេសជប៉ុនចំនួន១៤រូប (ខ្មែរ៧ រូប និងជប៉ុន៧រូប)សម្រាប់ អាណត្តិទី១ លើកទី១ ក្រោមអធិបតី  ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាប្រធានគណកម្មាធិការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងការិយាល័យសភាពាណិជ្ជកម្មនៅសេនដៃប្រទេសជប៉ុន ព្រមទាំង ឯកឧត្តម ហេង…
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំការប្រលងនិយាយភាសាខ្មែរ ដើម្បីអបអរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំការប្រលងនិយាយភាសាខ្មែរ ដើម្បីអបអរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន

「日本語は下にあります」ដើម្បីអបអរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងរៀបចំការប្រលងនិយាយភាសាខ្មែរ សម្រាប់មិត្តជប៉ុន ដែលកំពុងសិក្សា និងស្រលាញ់ភាសាខ្មែរ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៣ខាងមុខនេះ។ សូមអានព័ត៌មានបន្ថែមអំពីការចូលរួមដូចខាងក្រោម៖在日カンボジア王国大使館にて、「カンボジア.日本外交関係樹立70周年記念」機に、2023年4月29日にクメール語スピーチコンテストを開催致します。日本の学習者及びクメール語を愛する皆様、是非応募してみてください。応募方法等の明細は以下通りです。https://khley.com/KSC2023    
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ប្រារព្ធខួបលើកទី ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅទីក្រុងតូក្យូ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ប្រារព្ធខួបលើកទី ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅទីក្រុងតូក្យូ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីបើកកម្មវិធី រៀបចំ ព្រឹត្តិការណ៍នានា សម្រាប់រំលឹក និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅASEAN JAPAN CENTRE នាទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ថ្លែងសន្ទរកថាអបអរសារទរ ដោយ ឯកឧត្តម Takagi Kei អនុរដ្ឋមន្រ្ដីការបរទេសជប៉ុន និង ឯកឧត្តម…
រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៤

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៤

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៤ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥១.៣លានដុល្លារអាមេរិក សម្រាប់ការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤។ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី នៅសណ្ឋាគារសុខាភ្នំពេញ។ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់…
សេចក្តីជូនដំណឹងស្ដីពីការឈប់សម្រាករយៈពេល ០៣ថ្ងៃ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំ២០២២

សេចក្តីជូនដំណឹងស្ដីពីការឈប់សម្រាករយៈពេល ០៣ថ្ងៃ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំ២០២២

សេចក្តីជូនដំណឹង៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នឹងឈប់សម្រាករយៈពេល ០៣ថ្ងៃ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃចន្ទ ទី០៧ រហូតដល់ថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ស្ថានទូតនឹងបើកដំណើរការជាធម្មតាវិញនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។