សេចក្ដីជូនដំណឹងស្ដីពីការរៀបចំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន

សេចក្ដីជូនដំណឹងស្ដីពីការរៀបចំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន

[ENGLISH BELOW] ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានសេចក្តីរីករាយសូមជម្រាបជូន លោក លោកស្រី បងប្អូន និងមិត្តជប៉ុនថា ឆ្នាំ២០២៣ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន។ ដើម្បី ប្រារព្ធព្រឹត្តិការណ៍នានារំលឹកខួបនេះ និងដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ អប់រំ ទេសចរណ៍ កីឡា និងវិស័យផ្សេងៗទៀត រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងទទួលពាក្យស្នើសុំគាំទ្រកម្មវិធីផ្សេងៗជាព្រឹត្តិការណ៍រំលឹកខួបខាងលើ ចាប់ពីថ្ងៃនេះតទៅ។ ស្ថាប័នឯកជន ឬបុគ្គល ដែលមានបំណងរៀបចំព្រឹត្តិការណ៍នានា ដើម្បីចូលរួមរំលឹកខួបលើកទី៧០ នៃមិត្តភាពកម្ពុជា-ជប៉ុននេះ សូមធ្វើការស្នើសុំការគាំទ្រតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សម្រាប់កម្មវិធីដែលប្រារព្ធនៅប្រទេសជប៉ុន និងស្នើសុំការគាំទ្រតាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា សម្រាប់កម្មវិធីដែលប្រារព្ធនៅប្រទេសកម្ពុជា។ កម្មវិធីដែលទទួលបានការគាំទ្រពីរដ្ឋាភិបាល…
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តបារមីគិរីខេមរាភ្នំបីតាធំ  ប្រទេសជប៉ុន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តបារមីគិរីខេមរាភ្នំបីតាធំ ប្រទេសជប៉ុន

នៅថ្ងៃអាទិត្យ ៨រោចខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ នឹងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន អមដំណើរដោយមន្រ្តីនៃស្ថានទូត និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ បានអញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តបារមីគិរីខេមរាភ្នំបីតាធំ (ហៅវត្តលោកយាយជំទាវហេង) ស្ថិតនៅតំបន់ Ishehara ខេត្ត Kanagawa ប្រទេសជប៉ុន។ ឯកឧត្តមឯកអគ្គរាជទូត មានប្រសាសន៍ថាពិធីបុណ្យភ្ជុំបិណ្ឌនិងកាន់បិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមក ហើយជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យសន្សំកុសលដោយសទ្ធាជ្រះថ្លា និងជួបជុំសាច់ញាត្តិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ…
ឯកឧត្ដម ទុយ រី ជួបពិភាក្សាការងារជាមួយអគ្គនាយកសាជីវកម្ម OK ដើម្បីពិនិត្យលទ្ធភាពពង្រីកការចែកចាយផលិតផលកម្ពុជា

ឯកឧត្ដម ទុយ រី ជួបពិភាក្សាការងារជាមួយអគ្គនាយកសាជីវកម្ម OK ដើម្បីពិនិត្យលទ្ធភាពពង្រីកការចែកចាយផលិតផលកម្ពុជា

កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម បានចុះជួបពិភាក្សាការងារជាមួយលោក Jun Honda អគ្គនាយកសាជីវកម្ម OK (ក្រុមហ៊ុនផ្សារទំនើបម៉ាតលក់រាយ OK Supermarket) នៅទីក្រុង Yokohama ដែលបច្ចុប្បន្នផ្សារនេះបាននឹងកំពុងដាក់លក់គ្រាប់ស្វាយចន្ទីជាផលិតផលខ្មែរ នៅតាមបណ្តាសាខារបស់ខ្លួនចំនួន ១៥០កន្លែង នៅជុំវិញក្រុងតូក្យូ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សារទំនើបខាងលើក្នុងការពិនិត្យលទ្ធភាពពង្រីកការចែកចាយផលិតផលកម្ពុជាយឱ្យបានកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាលទ្ធភាពការនាំចូលផលិតផលអាហារកម្ពុជាផ្សេងទៀតមានដូចជា ដំណាប់ស្វាយ ម្នាស់…
ឯកឧត្ដម ទុយ រី ទទួលជួបតំណាងក្រុមហ៊ុន FIS Co.,Ltd ដើម្បីស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

ឯកឧត្ដម ទុយ រី ទទួលជួបតំណាងក្រុមហ៊ុន FIS Co.,Ltd ដើម្បីស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម បានទទួលជួបលោក Miyamoto Hidemasa និងលោក Koshi Li តំណាងក្រុមហ៊ុន FIS Co.,Ltd ដែលមានបំណងស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសលទ្ធភាពនៃការនាំចូលផលិតផលកម្ពុជា មកចែកចាយលក់នៅទីផ្សារជប៉ុន។ ឆ្លើយតបចំពោះសំណួរពីភាគីក្រុមហ៊ុនខាងលើ ឯកឧត្តម ឯកអគ្គរាជទូតបានជម្រាបជូនអំពី៖…
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបសំណេះសំណាលជាមួយនិស្សិតមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស (JDS) ឆ្នាំសិក្សា ២០២២-២០២៣

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបសំណេះសំណាលជាមួយនិស្សិតមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស (JDS) ឆ្នាំសិក្សា ២០២២-២០២៣

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបសំណេះសំណាល ជាមួយនិស្សិតមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស (JDS) សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន២៣រូប រួមមានមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍជនបទ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រនិងនវានុវត្តន៍ និងធនាគាជាតិកម្ពុជា…
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនទទួលជួបពិភាក្សាការងារជាមួយតំណាង Transport Cooperative Association

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនទទួលជួបពិភាក្សាការងារជាមួយតំណាង Transport Cooperative Association

នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសហការី បានជួបពិភាក្សាការងារជាមួយតំណាង Transport Cooperative Association ស្តីពី "សក្តានុពលនៃកម្លាំងពលកម្មនៅកម្ពុជា និងនីតិវីធីនៃការជ្រើសរើសកម្មសិក្សាការី និងពលករជំនាញខ្មែរមកធ្វើការក្នុងប្រទេសជប៉ុន"។ លោកតំណាងសមាគមសន្យានឹងធ្វើការជ្រើសរើសកម្លាំងពលកម្មខ្មែរមកធ្វើការនៅតាមក្រុមហ៊ុន និងសហគ្រាស ដែលជាសមាជិករបស់ខ្លួន ព្រមទាំងយកចិត្តទុកដាក់លើការគាំពារ ដើម្បីធានាបាននូវបរិយាកាសការងារ និងការរស់នៅរបស់ពួកគេល្អប្រសើរ។ កិច្ចប្រជុំខាងលើនេះ គឺជាការចូលរួមពង្រីកទីផ្សារការងារកម្ពុជាក្នុងប្រទេសជប៉ុន តាមរយៈការជម្រុញ និងលើកទឹកចិត្តសមាគមគ្រប់គ្រង និងក្រុមហ៊ុនជប៉ុន ដែលមានតម្រូវការកម្លាំងពលកម្មបរទេស ឱ្យធ្វើការជ្រើសរើសកម្លាំងពលកម្មខ្មែរឱ្យកាន់តែច្រើនក្នុងប្រទេសជប៉ុន។…
ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនផ្តល់បឋកថា ក្នុងកម្មវិធី Asia Africa Latin America Solidarity Committee (AALA)តាមរយៈប្រព័ន្ធបញ្ជូនវីដេអូពីចម្ងាយ (Zoom)

ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនផ្តល់បឋកថា ក្នុងកម្មវិធី Asia Africa Latin America Solidarity Committee (AALA)តាមរយៈប្រព័ន្ធបញ្ជូនវីដេអូពីចម្ងាយ (Zoom)

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានផ្តល់បឋកថា ក្នុងកម្មវិធី Asia Africa Latin America Solidarity Committee (AALA) ដែលមានសមាជិកប្រមាណ ៥០នាក់ មកពីខេត្តក្រុងនានាទូទាំងប្រទេសជប៉ុន ចូលរួមស្តាប់តាមរយៈប្រព័ន្ធបញ្ជូនវីដេអូពីចម្ងាយ (Zoom)។   ឯកឧត្ដមឯកអគ្គរាជទូត បានលើកឡើងអំពីប្រវត្តិទំនាក់ទំនងការទូត វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ ពាណិជ្ជកម្ម…
កម្មវិធី Cambodia Day ឆ្នាំ២០២២ ប្រារព្ធឡើងនៅទីលានបាល់ទាត់ក្នុងខេត្ត Shizuoka

កម្មវិធី Cambodia Day ឆ្នាំ២០២២ ប្រារព្ធឡើងនៅទីលានបាល់ទាត់ក្នុងខេត្ត Shizuoka

ថ្ងៃទី២០ ខែសីហាឆ្នាំ ២០២២ ជាផ្នែកមួយ​នៃការអនុវត្តនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជាជាអ្នកឧបត្ថម្ភការប្រកួតកីឡា បាល់ទាត់រវាងក្រុម Shimizu S-Pulse និង Kashiwa Reysol នៃលីគកំពូលជប៉ុន (Japan League) ដោយប្រសិទ្ធិនាមការប្រកួតថាជា ទិវាកម្ពុជា Cambodia Day ។ ក្រុមការងារស្ថានទូតកម្ពុជាបានចូលរួមពិធីបើកការប្រកួត ហើយឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានកិត្តិយសទាត់បាល់ជាកិច្ចចាប់ផ្តើមនៃការប្រកួត ។   ឯកឧត្ដម IMAMURA…
ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបលោកស្រី Naoko UEDA ប្រធានថ្មី នៃមជ្ឈមណ្ឌលអង្គការសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច ប្រចាំក្រុងតូក្យូ (OECD Tokyo Center)

ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបលោកស្រី Naoko UEDA ប្រធានថ្មី នៃមជ្ឈមណ្ឌលអង្គការសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច ប្រចាំក្រុងតូក្យូ (OECD Tokyo Center)

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបលោកស្រី Naoko UEDA ប្រធានថ្មី នៃមជ្ឈមណ្ឌលអង្គការសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច ប្រចាំក្រុងតូក្យូ (OECD Tokyo Center) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការរវាង OECD និងអាស៊ាន ដែលបានផ្តួចផ្តើមដោយរដ្ឋាភិបាលជប៉ុន នៅឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងពេលកម្ពុជា ជាប្រធានអាស៊ាន។ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបអំពីជោគជ័យរបស់កម្ពុជា ក្នុងនាមប្រធានអាស៊ាន…