ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣១១ នៃគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងតូក្យូ

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣១១ នៃគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងតូក្យូ

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣១១ នៃគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងតូក្យូ នៅស្ថានទូតវៀតណាមប្រចាំប្រទេសជប៉ុន ។ ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម ដែលជាប្រធានគណៈកម្មាធិការ អាស៊ាននៅទីក្រុងតូក្យូ បានរៀបចំកម្មវិធីអបអរសាទររំលឹកខួបអាស៊ាន លើកទី៥៥ ហើយ ឯកឧត្តម ទុយ រី ក៏ត្រូវបានអញ្ជើញថ្លែងសន្ទរកថាខ្លីស្តីពីភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ផងដែរ ។ បន្ទាប់ពីកិច្ចប្រជុំនេះដែរ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជ/រដ្ឋទូត ក៏បានចូលរួមកម្មវិធីនៃការធ្វើបទបង្ហាញដោយលោក KANO Takehiro…
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន  ទទួលជួបលោក Kato Kazunori. តំណាង សមាគមមិត្តភាពជប៉ុន កម្ពុជា (JCA)

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបលោក Kato Kazunori. តំណាង សមាគមមិត្តភាពជប៉ុន កម្ពុជា (JCA)

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបលោក Kato Kazunori. តំណាងសមាគមមិត្តភាពជប៉ុន កម្ពុជា (JCA), លោក Keisuke Ohya ប្រធានក្រុមហ៊ុន Hikari Moters Co., Ltd និងសហការី ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចការចំនួន ០២ រួមមាន (១)-កិច្ចសហប្រតិបត្តិការផ្តល់ជំនួយទៅកម្ពុជា និង (២)-ការសម្របសម្រួល លើសេចក្ដីសម្រេចរបស់ក្រុមហ៊ុនជប៉ុនទៅវិនិយោគនៅកម្ពុជាបន្ទាប់ពីបានចូលរួមទស្សនកិច្ចពាណិជ្ជកម្មនៅកម្ពុជាកាលពីចុងខែមេសា…