ទិវាកម្ពុជា “Cambodia Day” ឆ្នាំ២០២៣

ទិវាកម្ពុជា “Cambodia Day” ឆ្នាំ២០២៣

ថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២៣ ជាផ្នែកមួយ​នៃការអនុវត្តនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជាជាអ្នកឧបត្ថម្ភការប្រកួតកីឡា បាល់ទាត់រវាងក្រុម Shimizu S-Pulse និង Machida Zelvia ដោយប្រសិទ្ធិនាមការប្រកួតថាជា ទិវាកម្ពុជា “Cambodia Day”។

ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានកិត្តិយសទាត់បាល់ជាកិច្ចចាប់ផ្តើមនៃការប្រកួត។

ឯកឧត្ដម IMAMURA Masahiro សមាជិកសភា និងជាប្រធានសមាគមសភាជប៉ុន-កម្ពុជា និងលោកស្រី​ Minamino Yoko ទូតសុច្ឆន្ទៈនៃទំនាក់ទំនងកម្ពុជា~ជប៉ុន​ ក៏បានអញ្ជើញក្នុងពិធីនេះដែរ ។

ទីលានបាល់ទាត់នៅខេត្ត Shizuoka ដែលជាកន្លែងប្រកួតបានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ Cambodia: Kingdom of Wonder” និង​មាន​អ្នកចូលរួម​ទស្សនាប្រមាណ ១៨៣០០នាក់។ ស្ថានទូតកម្ពុជា ក៏បាន​រៀបចំ​ស្តង់ដើម្បី​តាំងបង្ហាញផលិតផលខ្មែរ និងផ្សព្វផ្សាយ​តំបន់ទេសចរណ៍នានា​នៅ​ប្រទេសកម្ពុជា។ ការផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញប្រជាជនជប៉ុនអោយចាប់អារម្មណ៍ និងស្គាល់កម្ពុជាអោយកាន់តែច្រើនឡើង ក្នុងគោលបំណងជម្រុញវិស័យទេសចរណ៍របស់កម្ពុជា ក៏ដូចជាផលិតផលខ្មែរដូចជាផ្លែចន្ទី​ និងម្រេចកំពតជាដើម។

សូមគូសបញ្ជាក់ផងដែរថា ទិវាកម្ពុជានេះ ត្រូវ​បាន​រៀបចំឡើងជាលើកទី៣ហើយ​ ដោយលើកទី១និងទី២​ រៀបចំឡើងនៅខែសីហា ​ឆ្នាំ​២០២១​ និង២០២២ ​​នៅទីតាំងដដែល​ ប្រកប​ដោយ​ភាព​ជោគជ័យ៕

https://www.facebook.com/cambodianembassyinjapan/posts/pfbid0UrrtV8jsBPoaYWjMjrEBhwz1auYEEoj68Y7E1VFsrEsWUpMdpkPfUSy4b75v5vhjl

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *