ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនចូលរួមពិធីបុណ្យកាន់បិណ្ឌទី១១ និងបិណ្ឌទី១២ នៅវត្តខ្មែរសាមគ្គី វត្តខ្មែរអង្គររតនរង្សី និងវត្តបារមីគិរីខេមរាភ្នំបិតាធំ នៃខេត្តកាណាហ្កាវ៉ា
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មន្រ្តី និងបុគ្គលិកស្ថានទូត រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ បានអញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១១ និងបិណ្ឌទី១២ នៅវត្តខ្មែរសាមគ្គី វត្តខ្មែរអង្គររតនរង្សី និងវត្តបារមីគិរីខេមរាភ្នំបិតាធំ នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន នាព្រឹកថ្ងៃសៅរ៍ទី២៨ និងអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងពិធីបុណ្យកាន់បិណ្ឌទី១២នេះ ឯកឧត្តម ឯកអគ្គរាជទូត និងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ…