ស្ថានឯកអគ្គរាជកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺជាមួយបងប្អូនខ្មែរប្រមាណជា ១០០០នាក់ នៅខេត្តហ្គីហ្វឺ ប្រទេសជប៉ុន
កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្រ្តី និងបុគ្គលិកស្ថានទូត បានអញ្ជេីញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺដែលរៀបចំដោយសហគមន៍ខ្មែរខេត្តហ្គីហ្វឺ និងបានការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន និងសប្បុរសជននានា។ ព្រិត្តិការណ៍នេះ មានការចូលរួមពីបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វេីការ និងសិក្សានៅខេត្តហ្គីហ្វឺ និងតំបន់ផ្សេងៗនៅក្នុងប្រទេសជប៉ុនប្រមាណជា ១០០០នាក់។ កម្មវិធីសំខាន់ៗមានជាអាទិ៍ ការរាប់បាតនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ព្រមទាំងបង្សុកូលឧទ្ទិសផលបុណ្យជូនដល់សាច់ញាតិដែលបានចែកឋាន។ ក្នុងកម្មវិធីនោះក៏មានការទទួលទានអាហារសាមគ្គី ការប្រគុំតន្ត្រី និងការរាំលេងកម្សាន្តតាមបែបប្រពៃណីខ្មែរ ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខដល់បងប្អូនខ្មែរនៅក្នុងប្រទេសជប៉ុនពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…