ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនទទួលជួបពិភាក្សាការងារជាមួយតំណាង Transport Cooperative Association
នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសហការី បានជួបពិភាក្សាការងារជាមួយតំណាង Transport Cooperative Association ស្តីពី "សក្តានុពលនៃកម្លាំងពលកម្មនៅកម្ពុជា និងនីតិវីធីនៃការជ្រើសរើសកម្មសិក្សាការី និងពលករជំនាញខ្មែរមកធ្វើការក្នុងប្រទេសជប៉ុន"។ លោកតំណាងសមាគមសន្យានឹងធ្វើការជ្រើសរើសកម្លាំងពលកម្មខ្មែរមកធ្វើការនៅតាមក្រុមហ៊ុន និងសហគ្រាស ដែលជាសមាជិករបស់ខ្លួន ព្រមទាំងយកចិត្តទុកដាក់លើការគាំពារ ដើម្បីធានាបាននូវបរិយាកាសការងារ និងការរស់នៅរបស់ពួកគេល្អប្រសើរ។ កិច្ចប្រជុំខាងលើនេះ គឺជាការចូលរួមពង្រីកទីផ្សារការងារកម្ពុជាក្នុងប្រទេសជប៉ុន តាមរយៈការជម្រុញ និងលើកទឹកចិត្តសមាគមគ្រប់គ្រង និងក្រុមហ៊ុនជប៉ុន ដែលមានតម្រូវការកម្លាំងពលកម្មបរទេស ឱ្យធ្វើការជ្រើសរើសកម្លាំងពលកម្មខ្មែរឱ្យកាន់តែច្រើនក្នុងប្រទេសជប៉ុន។…