«កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹក»
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខារួមគ្នា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖ - ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ» និង -…