ឯកអគ្គរាជទូតកម្ពុជា និងឯកឧត្តម Atul Khare អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ.ស.ប បន្ថែមទៀត

ឯកអគ្គរាជទូតកម្ពុជា និងឯកឧត្តម Atul Khare អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ.ស.ប បន្ថែមទៀត

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងឯកឧត្តម Atul Khare អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកទ្រទ្រង់ប្រតិបត្តិការ បានពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ.ស.ប នៅក្នុងជំនួបដែលបានធ្វើឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។ ឯកឧត្តមឯកអគ្គរាជទូត និងឯកឧត្តមអគ្គលេខាធិការរងអ.ស.ប បានសំដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រវាងកម្ពុជា និងអ.ស.ប រួមទាំងប្រតិបត្តិការរក្សាសន្តិភាព និងសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌអ.ស.ប។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយក្នុងនោះ…
ពិធីចុះអនុស្សរណៈនៃការយោគយល់ (MoU) រវាង សមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ និងក្រុមហ៊ុន Kojima Holdings Group

ពិធីចុះអនុស្សរណៈនៃការយោគយល់ (MoU) រវាង សមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ និងក្រុមហ៊ុន Kojima Holdings Group

នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយ អនុព័ន្ធពាណិជ្ជកម្ម និងអនុព័ន្ធការងារ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ (MoU) រវាង សមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (Cambodian Entrepreneurs Association For Development & Solidarity-CEADS) ដឹកនាំដោយ ឯកឧត្តម ហុង ឆេងឈុន ប្រធានសមាគម CEADS និងក្រុមហ៊ុន Kojima…
ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ទទួលជួប ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភាជប៉ុន

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ទទួលជួប ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភាជប៉ុន

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបានទទួលជួប ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភាជប៉ុន ដែលគ្រោងនឹងអញ្ជើញទៅបំពេញបេសកកម្មនៅប្រទេសកម្ពុជា នៅក្នុងពាក់កណ្តាលខែកក្កដា​ ខាងមុខនេះ។ ឯកឧត្តម YAMAGUCHI បានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារឡើងវិញនូវ សុខសន្តិភាពជូនប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩១-១៩៩២ និងបានចូលរួមក្នុងយុទ្ធនាការ សម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។ ឯកឧត្តម ទុយ រី និង ឯកឧត្តម YAMAGUCHI បានសំដែងនូវការពេញចិត្តលើការពង្រឹង​ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសកម្ពុជា…
អបអរសាទរខួប ១០ឆ្នាំ របស់​សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA)

អបអរសាទរខួប ១០ឆ្នាំ របស់​សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA)

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីជប់លៀងអបអរសាទរខួប ១០ឆ្នាំ របស់​សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA) ដែលបានប្រព្រឹត្តទៅនៅ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការចូលរួមពី ឯកឧត្តម ​Takahashi Fumiaki ប្រធានសមាគម​ជប៉ុន-កម្ពុជា និងជាអតីតអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា អគ្គលេខា​ធិការសមាគម តំណាងសមាគមនិស្សិតខ្មែរនៅជប៉ុន ព្រមទាំងគណៈនាយក ប្រធាន​ក្រុមហ៊ុន និងសមាជិកនៃសមាគម ជប៉ុន-កម្ពុជា (JCA) សរុបប្រមាណជិត…
ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៨ ឆ្នាំ២០២៤ (The 8th Cambodia Festival 2024)

ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៨ ឆ្នាំ២០២៤ (The 8th Cambodia Festival 2024)

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា សហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងសិស្សនិស្សិតជប៉ុន បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ប្រចាំឆ្នាំ លើកទី៨ ឆ្នាំ២០២៤ (The 8th Cambodia Festival 2024)រយៈពេល ០២ថ្ងៃ គឺនៅថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណឧទ្យាន យ៉ូយ៉ូហ្កិ ផាក (Yoyogi Park) ក្រុងតូក្យូ។ អញ្ជើញជាអធិបតីភាពក្នុងពិធីបើករួមមាន ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន…
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ឈានចូល ២៥៦៨

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ឈានចូល ២៥៦៨

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រុមការងារ ESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្ក្រាន្ត ខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ២៥៦៨ សរុប ១១ទីតាំង នៅទូទាំងប្រទេសជប៉ុនរួមមាន ទីក្រុងតូក្យូ ទីក្រុងអូសាកា តំបន់កាហ្គាវ៉ា ខេត្តហ្វូគូអូកា ខេត្តហ្គីហ្វឺ ខេត្តអ៊ិបារ៉ាគិ ខេត្តហ៊ីរ៉ូស៊ីម៉ា ខេត្តស៊ីហ្ស៊ូអូកា និងខេត្តកាណាកាវ៉ា ដោយមានអ្នកចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ សិក្សា…
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធី ទិវាវប្បធម៌ លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធី ទិវាវប្បធម៌ លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

នៅថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធី ទិវាវប្បធម៌ លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដោយមានអ្នកចូលរួមប្រមាណជាង ១០០នាក់ រួមមានបងប្អូនសហគមន៍ខ្មែរ កម្មសិក្សាការី ពលករជំនាញខ្មែរ និងនិស្សិតកំពុងសិក្សានៅប្រទេសជប៉ុន ព្រមទាំងមិត្តជប៉ុនជាច្រើន ប្រកបដោយបរិយាកាសរីករាយ សាមគ្គីភាព និងស្និទ្ធស្នាល។ កម្មវិធីនេះរៀបចំឡើងដើម្បី រំលឹកដល់គុណូបការៈចំពោះបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ទាំងរូបី…
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ លើកទី ៣១៩ (The 319th ACT Meeting)

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ លើកទី ៣១៩ (The 319th ACT Meeting)

នៅសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងនាមដែលស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជាប្រធានឆ្លាស់វេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (ACT) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ លើកទី ៣១៩ (The 319th ACT Meeting) នៅសណ្ឋាគារ Tokyo Garden Park និងពិធីផ្ទេរតំណែងជូន ស្ថានឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌូនេស៊ី ប្រចាំប្រទេសជប៉ុន ដែលត្រូវបន្តវេនពីកម្ពុជា ជាប្រធាននៃគណៈកម្មាធិការ អាស៊ាននៅទីក្រុងតូក្យូ (ACT) សម្រាប់ឆមាសទី១ ឆ្នាំ២០២៤…
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត និងមិត្តភាពរវាងកម្ពុជា-ជប៉ុន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត និងមិត្តភាពរវាងកម្ពុជា-ជប៉ុន

នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត និងមិត្តភាពរវាងកម្ពុជា-ជប៉ុន នៅសណ្ឋាគារ New Otani ក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងមានការអញ្ចើញចូលរួមជាភ្ញៀវកិត្តិយសថ្លែងសន្ទរកថាអបអរសាទរ ដោយ ឯកឧត្តម KOMURA Masahiro អនុរដ្ឋមន្ត្រី្កក្រសួងការបរេទសជប៉ុន និងឯកឧត្តម IMAMURA Masahiro…
ឯកឧត្តមឯកអគ្គរាជទូត ទុយ រី អញ្ជើញចូល​កម្មវិធីដាក់តាំងបង្ហាញរូបថតនៃប្រទេសកម្ពុជា “KIZUNA, CAMBODIA 2002-2023”

ឯកឧត្តមឯកអគ្គរាជទូត ទុយ រី អញ្ជើញចូល​កម្មវិធីដាក់តាំងបង្ហាញរូបថតនៃប្រទេសកម្ពុជា “KIZUNA, CAMBODIA 2002-2023”

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសជប៉ុន ត្រូវបាន​អញ្ជើញចូល​រួម​ជាកិត្តិយស និងថ្លែងសន្ទរកថា ក្នុងកម្មវិធីដាក់តាំងបង្ហាញរូបថតនៃប្រទេសកម្ពុជា ដែលត្រូវបានថតដោយលោក TACHIOKA Hideyuki រៀបចំឡើងក្រោមចំណងជើងថា “KIZUNA, CAMBODIA 2002-2023” ដើម្បីអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន នៅសាលពិព័រណ៍ Hiltopia Art Square ក្នុងទីក្រុងតូក្យូ។ https://www.facebook.com/cambodianembassyinjapan/posts/710055407825029