ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយក្រុមការងារទ្វីបអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ (ESEA) និងសហគមន៍ខ្មែរ រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅតំបន់ Fujisawa ខេត្ត Kanagawa
កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយក្រុមការងារ ESEA និងសហគមន៍ខ្មែរ បានរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅតំបន់ Fujisawa ខេត្ត Kanagawa ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាពិធីបុណ្យប្រពៃណីរបស់ខ្មែរ។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន មន្រ្តី និងបុគ្គលិកស្ថានទូត…