ឯកឧត្តមឯកអគ្គរាជទូត ចូលរួមជាភ្ញៀវកិត្តិយស និងលើកទឹកចិត្តដល់កីឡាករខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ប្រភេទគុនខ្មែរ ដែលរៀបចំដោយស្ថាប័ន Knock-out នៅទីក្រុងយ៉ូកូហាម៉ា
នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ស្ថាប័ន Knock-out ជប៉ុន ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បានចូលរួមជាភ្ញៀវកិត្តិយស និងលើកទឹកចិត្តដល់កីឡាករខ្មែរ ដែលចូលរួមប្រកួតប្រដាល់ប្រភេទគុនខ្មែរ ដែលរៀបចំដោយស្ថាប័ន Knock-out នៅ Yukohama Budokan នៅទីក្រុងយ៉ូកូហាម៉ា ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះមានកីឡាករគុនខ្មែរអញ្ជើញមកពីប្រទេសកម្ពុជាចូលរួមប្រកួតចំនួន ២រូប គឺ កីឡាករ ពេជ្រ សម្បត្តិ និង កីឡាករ…