កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទាន ប្រាក់យ៉េនប្រមាណ ៧.៩៨៨.០០០.០០០ យ៉េន (ប្រមាណ ៥៥លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២ វគ្គទី៣)។ គម្រោងដែលកំពុងដំណើរការនេះ ត្រូវបានផ្តួចផ្តើមឡើងនៅក្នុងឆ្នាំ២០១៥ និងមានគោលបំណងបង្កើនស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី ក្នុងរាជធានីភ្នំពេញ តាមរយៈការសាងសង់បណ្តាញបញ្ជូន និងអនុស្ថានីយ។…