ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ទទួលជួបការសម្តែងការគួរសមដោយលោក SHIMIZU Genichi ប្រធានក្រុមហ៊ុនសំណង់ DAIWA KENSETSU Co.,LTD
នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបសម្តែងការគួរសមដោយលោក SHIMIZU Genichi ប្រធានក្រុមហ៊ុនសំណង់DAIWA KENSETSU Co.,LTD ដែលជំនាញលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាដើម។ លោក SHIMIZU បាន បញ្ជាក់ថាក្រុមហ៊ុនលោក បានចូលរួមសកម្មភាពមនុស្សធម៌ដូចជាឧបត្ថម្ភអាគារសិក្សា ១ខ្នង និងអណ្តូងទឹកជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង។ ក្រុមហ៊ុនក៏មានបុគ្គលិក និងកម្មសិក្សាការីកម្ពុជាសរុបចំនួន ១៣នាក់ កំពុងបម្រើការងារនៅប្រទេសជប៉ុនផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត…