ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបតំណាងមូលនិធិ Kyoritsu International Foundation និងនិស្សិតខ្មែរ ៥រូប ដែលទទួលជ័យលោភីក្នុងកម្មវិធីប្រកួតប្រជែងភាសាជប៉ុន
នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការស្នើសុំរបស់លោក Naganori Kikukawa ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិ Kyoritsu International Foundation (KIF) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោកស្រី អ៊ុន ពិសី លេខាធិការទី២ បានទទួលជួបតំណាងមូលនិធិ Kyoritsu International Foundation និងនិស្សិតខ្មែរ ៥រូប ដែលទទួលជ័យលោភីក្នុងកម្មវិធីប្រកួតប្រជែងភាសាជប៉ុន និងបានទទួលរង្វាន់ដំណើរកំសាន្តមកកាន់ប្រទេសជប៉ុន រយៈពេល ១សប្តាហ៍ គឺចាប់ពីថ្ងៃទី៩…