ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាអញ្ជើញត្រួតពិនិត្យការរៀបចំដាក់តាំងបង្ហាញរូបចម្លាក់ខ្មែរ «ព្រះគណេស» មួយអង្គ ក្នុងកម្មវិធីពិព័រណ៍នៅទីក្រុង Yokohama ប្រទេសជប៉ុន
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាបានចូលរួមត្រួតពិនិត្យការរៀបចំដាក់តាំងបង្ហាញរូបចម្លាក់ខ្មែរ «ព្រះគណេស» មួយអង្គ ក្នុងកម្មវិធីពិព័រណ៍ នៅទីក្រុង Yokohama ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់លោក Satoshi Koide នាយកក្រុមហ៊ុន Mineral Marche ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអញ្ជើញចូលរួមត្រួតពិនិត្យការរៀបចំដាក់តាំងបង្ហាញរូបចម្លាក់ខ្មែរ «ព្រះគណេស» មួយអង្គ ដែលត្រូវបានដឹកមកពីសារមន្ទីរខេត្តកំពង់ធំ សម្រាប់កម្មវិធីពិព័រណ៍ ចាប់ពីថ្ងៃទី១៦…