នៅថ្ងៃទី១២ ខែធ្នូ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយអនុព័ន្ធការងារ បានទទួលជួបការសំដែងការគួរសម ដោយ លោក IWAMOTO Shinichi ប្រធានក្រុមហ៊ុន Global Humany Tech Co, Ltd. ដែលក្នុងឧកាសនោះ លោក IWAMOTO បានជម្រាបជូនអំពីសកម្មភាព ការងាររបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏បានស្នើសុំអនុសាសន៍ផងដែរលើការណែនាំអំពីបំណងរបស់ក្រុមហ៊ុនក្នុងការយកពលករជំនាញ បន្ថែមពីកម្ពុជា ចំនួន ១០០នាក់ ដើម្បីអាចចូលរួមចំណែកក្នុងកិច្ចការពង្រីកទំហំទីផ្សារការងារក្រៅប្រទេសបន្ថែមនៅកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែល យកចិត្តទុកដាក់ក្នុងការមើលថែទាំពលករជំនាញកម្ពុជាកន្លងមក ហើយលេីសពីនេះទៅទៀតបានកំណត់គោលដៅក្នុងការជ្រើសរើសធនធានមនុស្សពីកម្ពុជាបន្ថែមទៀត ដើម្បីអាចផ្តល់ឱកាសការងារបន្ថែមជូនដល់ប្រជាពលរដ្ឋខ្មែរផងដែរ។ ម្យ៉ាងទៀត ឯកឧត្តម ឯកអគ្គរាជទូត បានណែនាំអោយប្រធានក្រុមហ៊ុនខាងលើទាក់ទងជាមួយទីភ្នាក់ងារជ្រេីសរេីសឯកជននៅកម្ពុជា ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
https://www.facebook.com/cambodianembassyinjapan/posts/1004383111725589