នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចូលរួមកម្មវិធីប្រកួតវាយកូនហ្គោលមិត្តភាពនៃ ACT ដែលបានដឹកនាំរៀបចំដោយស្ថានទូតសិង្ហបុរីប្រចាំប្រទេសជប៉ុន ដែលជាប្រធានប្តូរវេនសម្រាប់រៀបចំកម្មវិធីនេះ និងមានការចូលរួមពីសំណាក់ឯកអគ្គរាជ/រដ្ឋទូត អនុប្រធាន និងមន្ត្រីស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំប្រទេសជប៉ុន និងផ្នែកឯកជននៅក្នុងប្រទេសជប៉ុនដែលត្រូវបានអញ្ជើញដោយស្ថានទូតរៀងៗខ្លួន ដែលមានអ្នកចូលរួមចំនួន ៥០នាក់ នៅ Narita Golf Club ខេត្តឈីបា។
ការប្រកួតវាយកូនហ្គោលមិត្តភាពនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជួបជុំមួយដែលត្រូវបានរៀបចំដោយ ACT ក្នុងគោលបំណងបង្កើនមិត្តភាព ភាពស្និទ្ធស្នាល និងការសហការ ក៏ដូចជាបង្កើនទំនាក់ទំនងក្នុងចំណោមស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន និងរវាងអាស៊ាន និងស្ថាប័នពាក់ព័ន្ធរបស់ជប៉ុន៕
https://www.facebook.com/cambodianembassyinjapan/posts/968015375362363