នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងមន្ត្រី និងបុគ្គលិកស្ថានទូត បានចូលរួមក្នុងកម្មវិធីបោះប៊ូលលីងនៃ ACT ដែលបានដឹកនាំរៀបចំឡើងដោយស្ថានទូតព្រុយណេប្រចាំប្រទេសជប៉ុន ដែលជាប្រធានប្តូរវេនសម្រាប់រៀបចំកម្មវិធីនេះ និងមានការចូលរួមពីសំណាក់ ឯកឧត្តម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភារធារីស្តីទី មន្ត្រី និងបុគ្គលិកស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំប្រទេសជប៉ុនផ្សេងទៀត ព្រមទាំង ឯកឧត្តមអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN Japan Center-ACT) ដែលមានអ្នកចូលរួមប្រមាណជា ១០០នាក់ នៅ Tokyo Port Bowl ទីក្រុងតូក្យូ។
កម្មវិធីប៊ូលលីងនេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជួបជុំមួយដែលត្រូវបានរៀបចំដោយ ACT ក្នុងគោលបំណងបង្កើនមិត្តភាព និងភាពស្និទ្ធស្នាល ក៏ដូចជាបង្កេីនការទំនាក់ទំនងក្នុងចំណោមស្ថានទូត
នៃបណ្តាប្រទេសសមាជិកអាស៊ាន និងរវាងអាស៊ាន និងស្ថាប័នពាក់ព័ន្ធរបស់ជប៉ុន។
ក្នុងកម្មវិធីប៊ូលលីងនេះ មន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាបានទទួលពានរង្វាន់ចំនួន ២ រួមមាន៖ ទី១. ពានរង្វាន់អ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេបង្អស់ក្នុងចំណោមអ្នកចូលរួមប្រកួត និង ទី២. ពានរង្វាន់អ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមវិញ្ញាសាបុរស៕
https://www.facebook.com/cambodianembassyinjapan/posts/957749296388971