ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍សិល្បៈគំនូរនៅមជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ក្នុងនោះក៏មានគំនូររបស់សិល្បៈករកម្ពុជាផងដែរ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍សិល្បៈគំនូរនៅមជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ក្នុងនោះក៏មានគំនូររបស់សិល្បៈករកម្ពុជាផងដែរ

នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញទស្សនាការតាំងពិព័រណ៍សិល្បៈគំនូរ នៅមជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ដែលនៅក្នុងនោះ ស្នាដៃគំនូររបស់សិល្បៈករកម្ពុជា​ចំនួន ២រូប ដែលមានឈ្មោះ Chhoeun Channy និងឈ្មោះ Nou Sary ត្រូវបានជ្រើសរើសមកដាក់តាំងបង្ហាញនៅក្នុងកម្មវិធី SHINSEISAKU Art Exhibition នៅទីក្រុងតូក្យូ ផងដែរ ប៉ុន្តែម្ចាស់គំនូរកម្ពុជាទាំងពីររូបនេះ ពុំបានចូលរួមផ្ទាល់​ក្នុងការតាំង​ពិព័រណ៌នោះទេ។

ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងក្តីរីករាយ និងកោតសរសើរស្នាដៃគំនូររបស់សិល្បៈករខ្មែរទាំងពីររូប ក៏ដូចជាសិល្បៈករខ្មែរដទៃទៀត ដែលបានចូលរួមជួយលើកស្ទួយវិស័យ​សិល្បៈវប្បធម៌របស់កម្ពុជា​នៅលើឆាក​អន្តរជាតិ៕

https://www.facebook.com/cambodianembassyinjapan/posts/pfbid0xTfcZc7nBVZvrrYoi2Z898ANhP3GMPkApRZJUiaPkEhzagTkmri48ttrAUX4GYL1l

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *