ស្ថានឯកអគ្គរាជទូតកម្ពុជាចូលរួមកម្មវិធីបុណ្យផ្ការស្មីសាមគ្គី​ នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ​ នៅខេត្ត Kanagawa​ ប្រទេសជប៉ុន

ស្ថានឯកអគ្គរាជទូតកម្ពុជាចូលរួមកម្មវិធីបុណ្យផ្ការស្មីសាមគ្គី​ នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ​ នៅខេត្ត Kanagawa​ ប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ទុយ​ រី​ ឯកអគ្គរាជទូតកម្ពុជា​ ប្រចាំប្រទេសជប៉ុន​ និងមន្ត្រី ព្រមទាំងបុគ្គលិកស្ថានទូត​ បានអញ្ជេីញចូលរួមកម្មវិធីបុណ្យផ្ការស្មីសាមគ្គី​ផ្តួចផ្តេីមដោយគណ:កម្មការ

វត្តបារមីគិរីខេមរាភ្នំបិតាធំ​ ស្ថិតនៅក្នុងខេត្ត Kanagawa​ ដេីម្បីកសាងព្រះវិហារវត្តបារមីគិរីខេមរាភ្នំបិតាធំ​ ដែលមានសភាពទ្រុឌទ្រោមខ្លាំង​ ក្នុងគោលបំណងថែរក្សា​ និងលេីក​ស្ទួយប្រពៃណីព្រះពុទ្ធសាសនាខ្មែរ។ កម្មវិធីនេះ​ក៏មានការអញ្ជេីញចូលរួមយ៉ាងច្រេីនកុះករពីសំណាក់បងប្អូនខ្មែរ​ដែលកំពុងរស់នៅ​ ធ្វេីការ​ និងសិក្សានៅក្នុងប្រទេសជប៉ុន​ ផងដែរ។

ក្នុងឱកាសនោះ​ គណ:កម្មការវត្តបារមីគិរីខេមរាភ្នំបិតាធំបានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានឯកអគ្គរាជទូត​ និងពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការកសារព្រះវិហារវត្តនេះ៕

https://www.facebook.com/cambodianembassyinjapan/posts/pfbid02MkvCnPn2phdE4xtqHVwcQoNRiWKwyzo56k1JVRBX4wxcynq5Xs7PGbL91upNprCUl

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *