ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីជប់លៀងប្រកាសជ័យលាភី ក្នុងកម្មវិធី Asia Youth Leaders 2024 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីជប់លៀងប្រកាសជ័យលាភី ក្នុងកម្មវិធី Asia Youth Leaders 2024 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក Yoshiki MORI ប្រធានមូលនិធិក្លឹបអ៊ីអន ១% (Aeon 1% Club Foundation) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអញ្ជើញចូលរួមជាកិត្តិយសថ្លែងសន្ទរកថាក្នុងពិធីជប់លៀងប្រកាសជ័យលាភី ក្នុងកម្មវិធី Asia Youth Leaders 2024 លើប្រធានបទ ” Qualities Needed for Future Leaders” នៅសណ្ឋាគារ East 21 ទីក្រុងតូក្យូ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមូលនិធិក្លឹបអ៊ីអន១% ដោយមានការចូលរួមពីសំណាក់សិស្សវិទ្យាល័យឆ្នើមសរុបចំនួន ៨០ នាក់ មកពី ៨ ប្រទេសក្នុងតំបន់អាស៊ី រួមមាន កម្ពុជា ចិន ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម ដែលក្នុងនោះមានយុវសិស្សកម្ពុជាចំនួន ៨ រូប បានមកចូលរួម និងទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ ១ និងលេខ ៣ ក្នុងក្រុមចម្រុះយុវសិស្សប្រទេសផ្សេងទៀត ក្នុងចំណោម១០ក្រុម ដែលក្នុងមួយក្រុមមាន ៨ ប្រទេស៕

https://www.facebook.com/cambodianembassyinjapan/posts/920069043490330

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *