នៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំកម្ពុជា បានអញ្ជើញថ្លែងជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបើកការប្រកួតប្រដាល់ប្រភេទ Knock Out គុនខ្មែរនៅទីក្រុងតូក្យូ ដែលក្នុងកម្មវិធីនេះមានកីឡាករគុនខ្មែរចំនួន ៣រូបចូលរួមប្រកួតជាមួយកីឡាករជប៉ុនចំនួនពីររូប និងកីឡាករថៃមួយរូបផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ពីភាពរីកចម្រើនយ៉ាងខ្លាំងនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសកម្ពុជា និងជប៉ុន រួមទាំងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ស្របនឹងការសម្រេចរបស់មេដឹកនាំនៃប្រទេសទាំងពីរក្នុងការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣កន្លងមក។
នៅចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូតបានលើកទឹកចិត្តប្រជាជនជប៉ុនទៅទស្សនាប្រទេសកម្ពុជាឱ្យបានច្រើនបន្ថែមទៀត៕
https://www.facebook.com/cambodianembassyinjapan/posts/906942298136338