ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាគូជី ណាត់ស៊ូអូ (Natsuo Yamaguchi) សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន អំពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅកម្ពុជា

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាគូជី ណាត់ស៊ូអូ (Natsuo Yamaguchi) សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន អំពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅកម្ពុជា

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាគូជី ណាត់ស៊ូអូ (Natsuo Yamaguchi) សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន នៅស្ថានទូតកម្ពុជា ដោយផ្តោតលើលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណប្រតិភូ នៅប្រទេសកម្ពុជា នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាបានសំដែងការអរគុណ និងអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជាប្រកបដោយជោគជ័យ និងផ្លែផ្កា ដែលទើបបានបញ្ចប់នាពេលថ្មីៗនេះ និងបានគូសបញ្ជាក់ពីសារសំខាន់នៃការចូលរួមចំណែកនៃដំណើរទស្សនកិច្ចនេះ ក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលស្របនឹងការសម្រេចរបស់មេដឹកនាំនៃប្រទេសទាំងពីរក្នុងការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣កន្លងមក។

ឯកឧត្តម យ៉ាម៉ាគូជី ណាត់ស៊ូអូ បានវាយតម្លៃខ្ពស់ និងបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីភាពរីកចម្រើនក្នុងប្រទេសកម្ពុជា ជាពិសេសទីក្រុងភ្នំពេញ ដែលមានការអភិវឌ្ឍលឿនរហ័ស និងមានសុខសន្តិភាពពេញលេញ។ ឯកឧត្តមបានបញ្ជាក់ពីការបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍ និងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំជាមួយប្រទេសកម្ពុជាក្នុងវិស័យជាច្រើនទៀត រួមទាំង ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស វិស័យបោសសម្អាតមីន និងការវិនិយោគ ជាដើម៕

https://www.facebook.com/cambodianembassyinjapan/posts/pfbid032zcZsBUyLQnYBvFvJsdTYBrdryUUCqrzgtHzECn1C34rbQoGaRdtbaeSKXA2DzQFl

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *