ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំ “ការប្រឡងនិយាយភាសាខ្មែរ ឆ្នាំ២០២៤”

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំ “ការប្រឡងនិយាយភាសាខ្មែរ ឆ្នាំ២០២៤”

នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំការប្រឡងនិយាយភាសាខ្មែរ នៅក្នុងបិរវេណស្ថានទូតកម្ពុជា នៅទីក្រុងតូក្យូ ដែលមានបេក្ខជនប្រឡងសរុបចំនួន ១៤ នាក់ (ស្រី ១១ នាក់)។ នេះជាលើកទី៧ ដែលស្ថានទូតកម្ពុជាបានរៀបចំការប្រឡងសុន្ទរកថាភាសាខ្មែរនេះឡើង ដែលជាកម្មវិធីប្រចាំឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជប៉ុនដែលកំពុងរៀនភាសាខ្មែរ លើកកម្ពស់ការសិក្សាស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ជប៉ុន និងជំរុញការស្វែងយល់ពីប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះផងដែរ បន្ទាប់ពីការប្រឡងនិយាយរួច ក៏មានកម្មវិធីសំណេះសំណាល និងពិធីពិសាម្ហូបអាហារខ្មែរ ដើម្បីបង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកចូលរួម និងផ្សព្វផ្សាយពីមុខម្ហូបប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរយើង។

សូមបញ្ជាក់ផងដែរថា ការប្រឡងសុន្ទរកថាភាសាខ្មែរ គឺជាសកម្មភាពស្ថិតក្នុងចំណោមសកម្មភាពផ្សេងទៀត ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំនិងប្រកបដោយមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចការទូត របស់រាជរដ្ឋាភិបាលកម្ពុជា៕

https://www.facebook.com/cambodianembassyinjapan/posts/pfbid0R6XNAYMsQATpjB8Z9yzEeLpDZ31r2a3phiogXYh68vvPDTVnDyfjVe9m9KDX7MGdl

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *