ឯកអគ្គរាជទូតកម្ពុជា និងឯកឧត្តម Atul Khare អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ.ស.ប បន្ថែមទៀត

ឯកអគ្គរាជទូតកម្ពុជា និងឯកឧត្តម Atul Khare អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ.ស.ប បន្ថែមទៀត

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងឯកឧត្តម Atul Khare អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកទ្រទ្រង់ប្រតិបត្តិការ បានពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ.ស.ប នៅក្នុងជំនួបដែលបានធ្វើឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។

ឯកឧត្តមឯកអគ្គរាជទូត និងឯកឧត្តមអគ្គលេខាធិការរងអ.ស.ប បានសំដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រវាងកម្ពុជា និងអ.ស.ប រួមទាំងប្រតិបត្តិការរក្សាសន្តិភាព និងសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌអ.ស.ប។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយក្នុងនោះ ឯកឧត្តមអគ្គលេខាធិការរងបានអរគុណ និងកោតសរសើរកម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់រៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី “UN Triangular Partnership Programme (TPP) Peacekeeping” ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ ជាផ្នែកនៃគម្រោងស្តីពី “UN-ROK-Cambodia Triangular Partnership” និងគម្រោងរៀបចំស្តីពី “UN-Japan-Cambodia Triangular Partnership” ក្នុងឆ្នាំ២០២៥។

ឯកឧត្តម ឯកអគ្គរាជទូតបានជូនពរឱ្យដំណើរទស្សកិច្ចរបស់ឯកឧត្តមអគ្គលេខាធិការរង និងគណប្រតិភូរបស់អ.ស.ប ទៅកាន់ប្រទេសកម្ពុជា ពីថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ និងផ្លែផ្កា៕

https://www.facebook.com/cambodianembassyinjapan/posts/895341439296424

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *