នៅថ្ងៃសៅរ៍ទី១៥ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃវិរ:វ័នបត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត និងមន្ត្រី ព្រមទាំងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តខ្មែរសាមគ្គី និងវត្តបារមីគីរីខេមរាភ្នំបិតាធំ ដែលស្ថិតនៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន។
ស្ថានឯកអគ្គរាជទូតកម្ពុជា សូមជូនបុណ្យកុសលដល់បងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី សូមមានសិរីសួស្តី ជ័យមង្គល បវរប្រសើរ និងទទួលនូវពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕