លោក សុខ ធា ភារធារីស្តីទី និងជាអគ្គទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបលោក Ahmed ADIL អគ្គរដ្ឋទូតរងរបស់ប្រទេសម៉ាល់ឌីលប្រចាំប្រទេសជប៉ុន

លោក សុខ ធា ភារធារីស្តីទី និងជាអគ្គទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបលោក Ahmed ADIL អគ្គរដ្ឋទូតរងរបស់ប្រទេសម៉ាល់ឌីលប្រចាំប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ធា ភារធារីស្តីទី និងជាអគ្គទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបលោក Ahmed ADIL អគ្គរដ្ឋទូតរងរបស់ប្រទេសម៉ាល់ឌីលប្រចាំប្រទេសជប៉ុន នៅស្ថានឯកអគ្គរាជទូតកម្ពុជា។

ក្នុងឱកាសនោះ លោកភារធារីស្តីទីបានធ្វើការកត់សម្គាល់ដោយពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីល ខណៈដែលទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរឈានចូល ២៩ឆ្នាំហើយ និងគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទំនាក់ទំនង និងទស្សនកិច្ចការងារដែលមធ្យោបាយដ៏សំខាន់ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលក្នុងនោះ លទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ទៅកាន់ប្រទេសម៉ាល់ឌីល នៅថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៣។

ជាងនេះទៀត ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ ការតភ្ជាប់ និងការអភិវឌ្ឍធនធានមនុស្ស ជាដើម ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *