លោក សុខ ធា អគ្គទីប្រឹក្សានៃស្ថានទូតកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៣២៣ នៃគណៈកម្មាធិការអាស៊ានក្នុងទីក្រុងតូក្យូ (ASEN Committee in Tokyo – ACT) ក្រោមភាពជាប្រធានប្តូរវេនរបស់ស្ថានទូតឡាវ ប្រចាំប្រទេសជប៉ុន

លោក សុខ ធា អគ្គទីប្រឹក្សានៃស្ថានទូតកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៣២៣ នៃគណៈកម្មាធិការអាស៊ានក្នុងទីក្រុងតូក្យូ (ASEN Committee in Tokyo – ACT) ក្រោមភាពជាប្រធានប្តូរវេនរបស់ស្ថានទូតឡាវ ប្រចាំប្រទេសជប៉ុន

នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនាមជាតំណាងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន លោក សុខ ធា អគ្គទីប្រឹក្សា និងលោក អៀង សេងហេង លេខាធិការទី២នៃស្ថានទូត បានចូលរួមកិច្ចប្រជុំលើកទី៣២៣ នៃACT ក្រោមភាពជាប្រធានប្តូរវេនរបស់ស្ថានទូតឡាវ ប្រចាំប្រទេសជប៉ុន និងមានការចូលរួមពីឯកអគ្គរាជ/រដ្ឋទូត ភារៈធារីស្តីទី និងអនុប្រធានស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត។ កិច្ចប្រជុំនេះបានផ្តោតការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើប្រធានបទមួយចំនួនអំពី ១) ការវិវត្តនយោបាយក្នុងប្រទេសជប៉ុន រួមទាំងការបោះឆ្នោតសភាជាន់ទាបជប៉ុន, សម័យប្រជុំពិសេសរបស់សភាជាន់ទាប និងសភាជាន់ខ្ពស់ជប៉ុន និងខុទ្ទកាល័យលើកទី២របស់នាយករដ្ឋមន្ត្រីជប៉ុន, ២) ការវិវត្តក្នុងតំបន់ រួមទាំងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧ និងកិច្ចប្រជុំប្រមុខដឹកនាំនៃប្រទេសសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ីលើកទី២ ដែលបានរៀបចំក្នុងខែតុលា ឆ្នាំ២០២៤ ក្នុងប្រទេសឡាវ និង ៣) សកម្មភាពរបស់មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងការគាំទ្រភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវក្នុងឆ្នាំ២០២៤។

ដោយឡែក ក្នុងកម្មវិធីពិភាក្សាពិសារអាហារពេលល្ងាចរបស់ ACTនៅល្ងាចថ្ងៃដដែលនោះ ស្ថានទូតឡាវក៏បានអញ្ជើញឯកឧត្តម Yoshimasa UNO អគ្គលេខាធិការនៃទីភ្នាក់ងារការកសាងឡើងវិញរបស់ជប៉ុន ជាវាគ្មិនកិត្តិយសចូលរួមធ្វើបទបង្ហាញ និងពិភាក្សាស្តីពី កិច្ចខិតខំប្រឹងប្រែងក្នុងការស្តារឡើងវិញក្រោយពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅភាគខាងកើតរបស់ប្រទេសជប៉ុន កាលពីឆ្នាំ២០១១ និងគ្រោះមហន្តរាយផ្សេងៗទៀត។ កម្មវិធីនេះ ក៏មានការចូលរួមពីឯកអគ្គរាជ/រដ្ឋទូត ភារៈធារីស្តីទី និងអនុប្រធានស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀតផងដែរ៕

https://www.facebook.com/cambodianembassyinjapan/posts/983254393838461

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *