ស្ថានឯកអគ្គរាជកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមកម្មវិធីបោះប៊ូលលីងនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (The ASEAN Committee in Tokyo-ACT Bowling) ទៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ស្ថានឯកអគ្គរាជកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមកម្មវិធីបោះប៊ូលលីងនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (The ASEAN Committee in Tokyo-ACT Bowling) ទៅទីក្រុងតូក្យូ ប្រទេសជប៉ុន

នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងមន្ត្រី​ និងបុគ្គលិកស្ថានទូត បានចូលរួមក្នុងកម្មវិធីបោះប៊ូលលីងនៃ ACT ដែលបានដឹកនាំរៀបចំឡើងដោយស្ថានទូតព្រុយណេប្រចាំប្រទេសជប៉ុន ដែលជាប្រធានប្តូរវេនសម្រាប់រៀបចំកម្មវិធីនេះ​ និងមានការចូលរួមពីសំណាក់ ឯកឧត្តម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភារធារីស្តីទី មន្ត្រី និងបុគ្គលិកស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំប្រទេសជប៉ុន​ផ្សេងទៀត​ ព្រមទាំង ឯកឧត្តមអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN Japan Center-ACT) ដែលមានអ្នកចូលរួមប្រមាណជា​ ១០០នាក់ នៅ Tokyo Port Bowl ទីក្រុងតូក្យូ។

កម្មវិធីប៊ូលលីងនេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជួបជុំមួយដែលត្រូវបានរៀបចំដោយ​ ACT ក្នុងគោលបំណងបង្កើនមិត្តភាព និងភាពស្និទ្ធស្នាល​ ក៏ដូចជាបង្កេីនការទំនាក់ទំនងក្នុងចំណោមស្ថានទូត

នៃបណ្តាប្រទេសសមាជិកអាស៊ាន​ និងរវាងអាស៊ាន​ និងស្ថាប័នពាក់ព័ន្ធរបស់ជប៉ុន។

ក្នុងកម្មវិធីប៊ូលលីងនេះ​ មន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាបានទទួលពានរង្វាន់ចំនួន ២ រួមមាន៖​ ទី១.​ ពានរង្វាន់អ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេបង្អស់ក្នុងចំណោមអ្នកចូលរួមប្រកួត និង​ ទី២.​ ពានរង្វាន់អ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមវិញ្ញាសាបុរស៕

https://www.facebook.com/cambodianembassyinjapan/posts/957749296388971

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *