ឯកឧត្តមឯកអគ្គរាជទូត ទុយ រី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងសាកលវិទ្យាល័យ SOKA នៃប្រទេសជប៉ុន

ឯកឧត្តមឯកអគ្គរាជទូត ទុយ រី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងសាកលវិទ្យាល័យ SOKA នៃប្រទេសជប៉ុន

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងសាកលវិទ្យាល័យ SOKA នៃប្រទេសជប៉ុន។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ តបតាមការអញ្ជើញ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងសាកលវិទ្យាល័យ SOKA ប្រទេសជប៉ុន។

នាឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវក្តីសោមនស្សរីករាយនិងបានកោតសរសើរសាកលវិទ្យាល័យអន្តរជាតិទាំងពីរ ដែលបានចាប់ដៃសហការគ្នាក្នុងវិស័យធនធានមនុស្ស។ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ផងដែរថា ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍វិស័យធនធានមនុស្សគឺជាអាទិភាពចាំបាច់មួយក្នុងចំណោមអាទិភាពដទៃទៀតនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត បានជូនពរឱ្យកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអន្តរជាតិទាំងពីរទទួលបាននូវផ្លែផ្កាល្អ៕

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *