ស្ថានឯកអគ្គរាជកម្ពុជាប្រចាំប្រទេសជប៉ុនបានរៀបចំកម្មវិធីជួបជុំ​ និងពិសារអាហារសាមគ្គីជាមួយបងប្អូនខ្មែរប្រមាណជា​ង ២០០នាក់​ ដេីម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

ស្ថានឯកអគ្គរាជកម្ពុជាប្រចាំប្រទេសជប៉ុនបានរៀបចំកម្មវិធីជួបជុំ​ និងពិសារអាហារសាមគ្គីជាមួយបងប្អូនខ្មែរប្រមាណជា​ង ២០០នាក់​ ដេីម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

នៅថ្ងៃទី៤​ ខែសីហា​ ឆ្នាំ២០២៤​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានរៀបចំកម្មវិធីជួបជុំ​ និងពិសារអាហារសាមគ្គីជាមួយបងប្អូនខ្មែរប្រមាណជា​ង ២០០នាក់​ មកពីតំបន់ផ្សេងៗក្នុងប្រទេសជប៉ុន​ ក្រោមអធិបតីភាពរបស់ឯកឧត្តម​ ទុយ​ រី​ ឯកអគ្គរាជទូតកម្ពុជា​ នៅស្ទឹងអាយកាវ៉ា​ នៃខេត្តកាណាហ្គាវ៉ា។

បងប្អូនខ្មែរដែលចូលរួមក្នុងការជួបជុំនេះ​ បានសំដែងការអបអរសាទរយ៉ាងក្លៀវក្លា​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥​ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។ កម្មវិធីនេះក៏មានការចូលរួមពីគណប្រតិភូកីឡាកីឡាគុនខ្មែរមកពីភ្នំពេញសម្រាប់ចូលរួមកម្មវិធីប្រកួតប្រដាល់ប្រភេទ Knock Out ក្នុងគោលបំណងដេីម្បីផ្សព្វផ្សាយប្រដាល់គុនខ្មែរ​ ដល់បងប្អូនខ្មែរនៅក្នុងប្រទេសជប៉ុន​ ផងដែរ។

កម្មវិធីជួបជុំគ្នានេះ បានរៀបចំដោយភាពសប្បាយរីករាយ​ និងភាពស្និទ្ធិស្នាល៕

https://www.facebook.com/cambodianembassyinjapan/posts/906859734811261

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *