នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញជាអធិបតីក្នុងពិធីចូលឆ្នាំខ្មែរដែលរៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន។
ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់ជាអនុសាសន៍ល្អៗដល់សិស្សនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសជប៉ុនប្រមាណ១០០នាក់ដែលបានចូលរួម និងលើកឡើងអំពីភាពរីកចំរើននិងការអភិវឌ្ឍនៃប្រទេសកម្ពុជា។ លើសពីនោះ ឯកឧត្តមក៏បានផ្តល់ទឹកប្រាក់លើកទឹកចិត្តសមាគមនិស្សិតមួយចំនួនដើម្បីទ្រទ្រង់សកម្មភាពរបស់ខ្លួនផងដែរ៕

