ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ​រៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ​លើកទី២៥ ក្រោមប្រធានបទ​ «យុវជនដើម្បីវប្បធម៌»

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ​រៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ​លើកទី២៥ ក្រោមប្រធានបទ​ «យុវជនដើម្បីវប្បធម៌»

នៅថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៣​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ​បានរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ​លើកទី២៥ ក្រោមប្រធានបទ​ «យុវជនដើម្បីវប្បធម៌»ក្រោមអធិបតីភាពឯកឧត្តម ឯកអគ្គរាជទូត ទុយ រី ដោយមានការចូលរួមពីសំណាក់សិស្សនិស្សិត​ បងប្អូនសហគមខ្មែរ​ និងនិស្សិតជប៉ុនដែលសិក្សាភាសាខ្មែរ​ សរុបប្រមាណជាង១០០នាក់។

នៅក្នុងឱកាសនោះ ជាការចូលរួមអបអរសាទរ និងលើកស្ទួយវប្បធម៌ជាតិមានការបង្ហាញនូវរបាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ ការលេងភ្លេងឧបករណ៍រនាត និងការច្រៀងបទចម្រៀងសម័យនិងបង្ហាញការរាំ ដែលសម្តែងដោយក្រុមនិស្សិតកម្ពុជា នៅប្រទេសជប៉ុន ព្រមទាំងមានការធ្វើបទបង្ហាញ​ដោយអ្នកគ្រូ Tomoko FUKUTOMI និង​អ្នកស្រី CHIAKI QIANJING អំពី​ល្ខោនស្បែកធំ។ ល្ខោនស្បែកធំ ឬ ល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា និងត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។

ក្រោយចប់ពិធីខាងលើ មានការទទួលទានអាហារសាមគ្គី ដែលរៀបចំដោយស្ថានទូត និងមានការច្រៀងរាំកំសាន្តប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាលបំផុត។

ស្ថានឯកអគ្គរាជទូតកម្ពុជា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសមាគមនិស្សិតកម្ពុជានៅជប៉ុន ដែលបានចូលរួមរៀបចំឱ្យមាននិស្សិតសំដែងសិល្បៈរបាំ ក្នុងពិធីអបអរសាទរខួបទី២៥នៃទិវាវប្បធម៌ជាតិ ព្រមទាំងសូមថ្លែងអំណរគុណផងដែរដល់អ្នកគ្រូ Tomoko FUKUTOMI និង​អ្នកស្រី CHIAKI QIANJING ដែលមានសមានចិត្តចូលរួមធ្វើបទបង្ហាញអំពី​ល្ខោនស្បែកធំដែលជាល្ខោនមានវ័យចំណាស់បំផុត៕https://www.facebook.com/cambodianembassyinjapan/posts/pfbid023Nihu9eZCxzJiBrNgqP1UeNaC259eHQW8prfzshCtdUpzqCDGEWayUjwkVLKjT8Xl

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *