នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានផ្តល់បឋកថា ក្នុងកម្មវិធី Asia Africa Latin America Solidarity Committee (AALA) ដែលមានសមាជិកប្រមាណ ៥០នាក់ មកពីខេត្តក្រុងនានាទូទាំងប្រទេសជប៉ុន ចូលរួមស្តាប់តាមរយៈប្រព័ន្ធបញ្ជូនវីដេអូពីចម្ងាយ (Zoom)។
ឯកឧត្ដមឯកអគ្គរាជទូត បានលើកឡើងអំពីប្រវត្តិទំនាក់ទំនងការទូត វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ ពាណិជ្ជកម្ម វិនិយោគ នៅកម្ពុជា។ ជាកិច្ចឆ្លើយតប លោក Yasuhiro Tanaka, លោក Hisao Nomoto សហប្រធាន AALA និងសមាជិកមួយចំនួន បានមានបំណងទៅទស្សនៈកិច្ចនៅកម្ពុជាចុងឆ្នាំនេះ ដើម្បីស្វែងយល់បន្ថែមទៀតអំពីកម្ពុជា៕