នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបលោក Kato Kazunori. តំណាងសមាគមមិត្តភាពជប៉ុន កម្ពុជា (JCA), លោក Keisuke Ohya ប្រធានក្រុមហ៊ុន Hikari Moters Co., Ltd និងសហការី ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចការចំនួន ០២ រួមមាន (១)-កិច្ចសហប្រតិបត្តិការផ្តល់ជំនួយទៅកម្ពុជា និង (២)-ការសម្របសម្រួល លើសេចក្ដីសម្រេចរបស់ក្រុមហ៊ុនជប៉ុនទៅវិនិយោគនៅកម្ពុជាបន្ទាប់ពីបានចូលរួមទស្សនកិច្ចពាណិជ្ជកម្មនៅកម្ពុជាកាលពីចុងខែមេសា ឆ្នាំ២០២២ កន្លងមក៕
Posted inEmbassy's Activities