សេចក្ដីជូនដំណឹងស្ដីពីការរៀបចំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន
[ENGLISH BELOW] ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានសេចក្តីរីករាយសូមជម្រាបជូន លោក លោកស្រី បងប្អូន និងមិត្តជប៉ុនថា ឆ្នាំ២០២៣ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន។ ដើម្បី ប្រារព្ធព្រឹត្តិការណ៍នានារំលឹកខួបនេះ និងដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ អប់រំ ទេសចរណ៍ កីឡា និងវិស័យផ្សេងៗទៀត រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងទទួលពាក្យស្នើសុំគាំទ្រកម្មវិធីផ្សេងៗជាព្រឹត្តិការណ៍រំលឹកខួបខាងលើ ចាប់ពីថ្ងៃនេះតទៅ។ ស្ថាប័នឯកជន ឬបុគ្គល ដែលមានបំណងរៀបចំព្រឹត្តិការណ៍នានា ដើម្បីចូលរួមរំលឹកខួបលើកទី៧០ នៃមិត្តភាពកម្ពុជា-ជប៉ុននេះ សូមធ្វើការស្នើសុំការគាំទ្រតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សម្រាប់កម្មវិធីដែលប្រារព្ធនៅប្រទេសជប៉ុន និងស្នើសុំការគាំទ្រតាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា សម្រាប់កម្មវិធីដែលប្រារព្ធនៅប្រទេសកម្ពុជា។ កម្មវិធីដែលទទួលបានការគាំទ្រពីរដ្ឋាភិបាល…