នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣១១ នៃគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងតូក្យូ នៅស្ថានទូតវៀតណាមប្រចាំប្រទេសជប៉ុន ។
ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម ដែលជាប្រធានគណៈកម្មាធិការ អាស៊ាននៅទីក្រុងតូក្យូ បានរៀបចំកម្មវិធីអបអរសាទររំលឹកខួបអាស៊ាន លើកទី៥៥ ហើយ ឯកឧត្តម ទុយ រី ក៏ត្រូវបានអញ្ជើញថ្លែងសន្ទរកថាខ្លីស្តីពីភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ផងដែរ ។
បន្ទាប់ពីកិច្ចប្រជុំនេះដែរ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជ/រដ្ឋទូត ក៏បានចូលរួមកម្មវិធីនៃការធ្វើបទបង្ហាញដោយលោក KANO Takehiro អគ្គនាយកកិច្ចការអាស៊ីអាគ្នេយ៍ និងនិរតី នៃក្រសួងការបរទេសជប៉ុន ស្តីពីទំនាក់ទំនងជប៉ុន-អាស៊ានផងដែរ៕