ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបលោក Kato Kazunori. តំណាង សមាគមមិត្តភាពជប៉ុន កម្ពុជា (JCA)

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន  ទទួលជួបលោក Kato Kazunori. តំណាង សមាគមមិត្តភាពជប៉ុន កម្ពុជា (JCA)

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបលោក Kato Kazunori. តំណាងសមាគមមិត្តភាពជប៉ុន កម្ពុជា (JCA), លោក Keisuke Ohya ប្រធានក្រុមហ៊ុន Hikari Moters Co., Ltd និងសហការី ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចការចំនួន ០២ រួមមាន (១)-កិច្ចសហប្រតិបត្តិការផ្តល់ជំនួយទៅកម្ពុជា និង (២)-ការសម្របសម្រួល លើសេចក្ដីសម្រេចរបស់ក្រុមហ៊ុនជប៉ុនទៅវិនិយោគនៅកម្ពុជាបន្ទាប់ពីបានចូលរួមទស្សនកិច្ចពាណិជ្ជកម្មនៅកម្ពុជាកាលពីចុងខែមេសា ឆ្នាំ២០២២ កន្លងមក៕

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *