ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ទទួលជួបក្រុមហ៊ុន Global Humany Tech Co, Ltd. ដេីម្បី​សម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ទទួលជួបក្រុមហ៊ុន Global Humany Tech Co, Ltd. ដេីម្បី​សម្តែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃទី១២ ខែធ្នូ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយអនុព័ន្ធការងារ បានទទួលជួបការសំដែងការគួរសម ដោយ លោក IWAMOTO Shinichi ប្រធានក្រុមហ៊ុន Global Humany Tech Co, Ltd. ដែលក្នុងឧកាសនោះ លោក IWAMOTO បានជម្រាបជូនអំពីសកម្មភាព ការងាររបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏បានស្នើសុំអនុសាសន៍ផងដែរលើការណែនាំអំពីបំណងរបស់ក្រុមហ៊ុនក្នុងការយកពលករជំនាញ បន្ថែមពីកម្ពុជា ចំនួន ១០០នាក់ ដើម្បីអាចចូលរួមចំណែកក្នុងកិច្ចការពង្រីកទំហំទីផ្សារ​ការងារក្រៅប្រទេស​បន្ថែមនៅកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត​ បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែល យកចិត្ត​ទុក​ដាក់​ក្នុង​ការ​មើលថែទាំពលករជំនាញកម្ពុជាកន្លងមក​ ហើយលេីសពីនេះទៅទៀត​បានកំណត់​គោលដៅក្នុងការជ្រើសរើសធនធានមនុស្សពីកម្ពុជាបន្ថែមទៀត ដើម្បីអាចផ្តល់​ឱកាសការងារបន្ថែមជូនដល់​ប្រជាពលរដ្ឋខ្មែរផងដែរ។ ម្យ៉ាងទៀត ឯកឧត្តម ឯកអគ្គរាជទូត បានណែនាំអោយប្រធានក្រុមហ៊ុនខាងលើទាក់ទងជាមួយទីភ្នាក់ងារជ្រេីសរេីស​ឯកជននៅកម្ពុជា ដែលទទួលស្គាល់ដោយក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

https://www.facebook.com/cambodianembassyinjapan/posts/1004383111725589

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *