ឯកអគ្គរាជទូតកម្ពុជា អមដំណើរ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អញ្ជើញធ្វើទស្សនកិច្ចការងារនៅអាកាសយាន្តដ្ឋានអន្តរជាតិហានីដា និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគជប៉ុន

ឯកអគ្គរាជទូតកម្ពុជា អមដំណើរ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អញ្ជើញធ្វើទស្សនកិច្ចការងារនៅអាកាសយាន្តដ្ឋានអន្តរជាតិហានីដា និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគជប៉ុន

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអមដំណើរ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើទស្សនកិច្ចការងារនៅអាកាសយាន្តដ្ឋានអន្តរជាតិហានីដា នៅទីក្រុងតូក្យូ ដែលមានផ្ទៃដីទំហំ ១,៥១៥ហិកតា តាមការអញ្ជើញពីក្រុមហ៊ុន Japan Airport Terminal Co., Ltd. ដើម្បីសិក្សាឈ្វេងយល់អំពីបទពិសោធន៍ ការគ្រប់គ្រង និងស្តង់ដានៃការរៀបចំព្រលានអន្តរជាតិ ប្រព័ន្ធសន្តិសុខនិងសុវត្ថិភាព ប្រព័ន្ធ Satellite ឧបករណ៍បំពាក់នានា ហេដ្ឋារចនាសម្ព័ន្ធក្នុងព្រលាន ប្រព័ន្ធដឹកជញ្ជូនដែលតភ្ជាប់ជាមួយព្រលាន ប្រតិបត្តិការប្រចាំថ្ងៃ សេវាកម្មពាក់ព័ន្ធនឹងអ្នកដំណើរ និងសេវាកម្មជាច្រើនទៀតរបស់ព្រលានយន្តហោះ សំដៅពាំនាំមកនូវឧត្តមានុវត្តន៍ និងធាតុចូលល្អៗ សម្រាប់ធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជា និងប្រព័ន្ធដឹកជញ្ជូនពាក់ព័ន្ធនឹងអាកាសចរណ៍នៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន JET Co., LTd. ដែលបម្រើសេវាកម្មប្រមូលសំរាម និងកែច្នៃសំរាមក្នុងព្រលានយន្តហោះ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងវិស័យឯកជនជប៉ុន ឱ្យកាន់តែយល់ចិត្តគ្នាថែមទៀត និងជាពិសេសបានជំរុញឱ្យក្រុមហ៊ុន JET ទៅធ្វើធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគនៅព្រលានយន្តហោះអន្តរជាតិកម្ពុជា ខណៈដែលក្រុមហ៊ុនមានគុណភាពខ្ពស់ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងសេវាកម្មប្រមូលសំរាម ព្រមទាំងកែឆ្នៃសំរាមដោយប្រើប្រាស់ម៉ាស៊ីនបច្ចេកវិទ្យាទំនើបគ្មានក្លិន ដែលតាមរយៈប្រព័ន្ធ ERS (Environmental Recycling System) ម៉ាស៊ីននេះអាចផលិតបានជា ថាមពលអគ្គិសនី (Renewable Energy) និងជីសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មផងដែរ៕

https://www.facebook.com/cambodianembassyinjapan/posts/991430839687483

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *