ការចុះផ្សាយអត្ថបទ និងសារអបអរសាទរស្តីពី ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងសារព័ត៌មានជប៉ុន The Japan Times Weekend

ការចុះផ្សាយអត្ថបទ និងសារអបអរសាទរស្តីពី ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងសារព័ត៌មានជប៉ុន The Japan Times Weekend

ដូចឆ្នាំមុនៗដែរ ក្នុងឆ្នាំនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានសម្របសម្រួល និងរៀបចំការចុះផ្សាយអត្ថបទ និងសារអបអរសាទរស្តីពី ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងរយៈពេល ៧១ឆ្នាំកន្លងមក ក្នុងសារព័ត៌មានជប៉ុន The Japan Times Weekend នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឆ្លៀតឱកាសនេះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាសូមសំដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័ន និងក្រុមហ៊ុនក្នុងប្រទេសជប៉ុនដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការចុះផ្សាយក្នុងសារព័ត៌មានជប៉ុន The Japan Times Weekend ដូចជា កុងស៊ុលកិត្តិយសកម្ពុជាក្នុងខេត្ត Fukuka, Osaka និង Sendia, Mineabea Mitsumi, Maruhan Corporation, Toyama Cambodia Friendship and West Japan Cambodia Friendship Association, Royal Grand Hall of Buddhism, Toyota Tsusho, Renet និងJapan Tobacco។ ជាងនេះទៀត ស្ថានឯកអគ្គរាជទូតកម្ពុជាក៏សូមអរគុណចំពោះស្ថាប័ន និងក្រុមហ៊ុនខាងក្រោមដែលបានជួយរៀបចំអត្ថបទ និងសារអបអរសាទរទាំងនេះ ដូចជា The Japan-Cambodia Parliamentary Friendship League, JETRO, ASEAN-Japan Centre និង Taica Corp៕

https://www.facebook.com/cambodianembassyinjapan/posts/979575227539711

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *