ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមដង្ហែរអង្គកឋិនទានសាមគ្គី នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមដង្ហែរអង្គកឋិនទានសាមគ្គី នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ

នៅថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បាននាំយកនូវត្រៃ និងបច្ច័យមួយចំនួន ដើម្បីដង្ហែរអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស (បីខែ) ក្នុងពុទ្ធសីមា នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ​ នៃខេត្តកាណាហ្កាវ៉ា​ ប្រទេសជប៉ុន។

កម្មវិធីអង្គកឋិនទាននេះ​ មានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃខ្មែរចំនួន ៦អង្គ​ ដែលក្នុងនោះនិមន្តពីវត្តខ្មែរសាមគ្គីចំនួន​ ២អង្គ ​ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងបងប្អូនខ្មែរជិតឆ្ងាយចូលរួមចាប់មគ្គផលបុណ្យយ៉ាងច្រើនកុះករ។

ក្រោយពិធីដង្ហែរអង្គកឋិនទានសាមគ្គី និងវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហេីយបុណ្យរួច​ ក៏មានការពិសារអាហារសាមគ្គី​ជុំគ្នាក្នុងចំណោមបងប្អូនខ្មែរ​ ផងដែរ។

ស្ថានឯកអគ្គរាជទូតកម្ពុជា សូមជូនបុណ្យកុសលដល់បងប្អូនខ្មែរទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណ: សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

https://www.facebook.com/cambodianembassyinjapan/posts/974823228014911

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *