ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សនៃសាលា Akasaka Elementary School មកធ្វើទស្សនកិច្ចសិក្សានិងស្តាប់បទបង្ហាញស្តីអំពីប្រទេសកម្ពុជា

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សនៃសាលា Akasaka Elementary School មកធ្វើទស្សនកិច្ចសិក្សានិងស្តាប់បទបង្ហាញស្តីអំពីប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ តបតាមការស្នើសុំរបស់លោកគ្រូអ្នកគ្រូនៃសាលា Akasaka Elementary School ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សសរុបចំនួន ៤០ រូបមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់អំពីទំនាក់ទំនងកម្ពុជា-ជប៉ុន ព្រមទាំងស្តាប់បទបង្ហាញស្តីអំពីកម្ពុជា នៅស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីប្រវត្តិទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន ដែលមានរយៈពេលជាង៧០ឆ្នាំមកហើយ គឺចាប់តាំងពីខែមករា ឆ្នាំ១៩៥៣ មក និងដែលថ្មីៗនេះ កម្ពុជា-ជប៉ុន បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរអំពីទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលតែងតែមានការផ្លាស់ទស្សនកិច្ចគ្នាទៅវិញទៅមក។ ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត ក៏បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់សិក្សាស្វែងយល់អំពីប្រទេសកម្ពុជា ទំនាក់ទំនងកម្ពុជា-ជប៉ុន និងការងាររបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

កម្មវិធីខាងលើ គឺជាផ្នែកមួយនៃការចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងតំបន់ទេសចរណ៍របស់កម្ពុជា ដែលទាំងនេះនឹងជួយជម្រុញដល់វិស័យទេសចរណ៍នៅកម្ពុជានាពេលអនាគត៕

https://www.facebook.com/cambodianembassyinjapan/posts/pfbid02rUwQMhpZbyKPYyBhG41nYcvSjVZ1TvpkKZHfcWg2YDf2pHjQEMmUtgbmjvY1PBaml

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *