ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនចូលរួមពិធីបុណ្យកាន់បិណ្ឌទី១១ និងបិណ្ឌទី១២ នៅវត្តខ្មែរសាមគ្គី វត្តខ្មែរអង្គររតនរង្សី និងវត្តបារមីគិរីខេមរាភ្នំបិតាធំ នៃខេត្តកាណាហ្កាវ៉ា

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនចូលរួមពិធីបុណ្យកាន់បិណ្ឌទី១១ និងបិណ្ឌទី១២ នៅវត្តខ្មែរសាមគ្គី វត្តខ្មែរអង្គររតនរង្សី និងវត្តបារមីគិរីខេមរាភ្នំបិតាធំ នៃខេត្តកាណាហ្កាវ៉ា

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មន្រ្តី និងបុគ្គលិកស្ថានទូត រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ បានអញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១១ និងបិណ្ឌទី១២ នៅវត្តខ្មែរសាមគ្គី វត្តខ្មែរអង្គររតនរង្សី និងវត្តបារមីគិរីខេមរាភ្នំបិតាធំ នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន នាព្រឹកថ្ងៃសៅរ៍ទី២៨ និងអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី១២នេះ ឯកឧត្តម ឯកអគ្គរាជទូត និងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន និងញាត្តិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនសមាគមខ្មែរ កម្មសិក្សាការី និស្សិត ដែលកំពុងរស់នៅធ្វើការក្នុងប្រទេសជប៉ុន និងថ្លែងអំណគុណដល់ បងប្អូន កូនក្មួយ ដែលបានចូលរួមបរិច្ចាគមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ពិសេសជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ។

ឯកឧត្តមបានបញ្ជាក់ថា ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ព្រមទាំងគុណតម្លៃនៃសន្តិភាព ដែលបានមកដោយលំបាក ដូច្នេះប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនទាំងអស់ រួមគ្នាបន្តថែរក្សាការពារ សន្តិភាពនៅកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត៕

https://www.facebook.com/cambodianembassyinjapan/posts/pfbid031iw528mZD3yNoCbrNBF354pSNyRrTnncWq8TnUHHoR61rwbJLcsye22z4fYVqd7vl

https://www.facebook.com/cambodianembassyinjapan/posts/pfbid0kACinsPYu77fasBeYp4ASGPLiZrWhpfvP5XZvjKYTZcuu3bweNqEwZZoSgiLhqYLl

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *