ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមកម្មវិធីជាលក្ខណៈគ្រួសារនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (The ASEAN Committee in Tokyo – ACT Family Day) ដែលមានអ្នកចូលរួមប្រមាណជា ៥០០នាក់

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមកម្មវិធីជាលក្ខណៈគ្រួសារនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (The ASEAN Committee in Tokyo – ACT Family Day) ដែលមានអ្នកចូលរួមប្រមាណជា ៥០០នាក់

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្រ្តីនិងបុគ្គលិកស្ថានទូត ព្រមទាំងនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសជប៉ុនប្រមាណ ៤០នាក់ បានចូលរួមក្នុងកម្មវិធីជាលក្ខណៈគ្រួសារនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (ACT Family Day) នៅឧទ្យានកាសៃរីនកៃ (Kasai Rinkai Park)។ កម្មវិធីជួបជុំគ្នានេះត្រូវបានសម្របសម្រួលដឹកនាំរៀបចំឡើងដោយស្ថានទូតថៃប្រចាំប្រទេសជប៉ុនដែលជាប្រទេសប្តូរវេនសម្រាប់កម្មវិធីនេះ និងសហការជាមួយស្ថានទូតបណ្តាប្រទេសសមាជិកអាស៊ានប្រចាំប្រទេសជប៉ុន ផងដែរ។

កម្មវិធី ACT Family Day ដែលជាការផ្តួចផ្តើមបង្កើតឡើងដោយគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូដែលមានសមាសភាពចូលរួមពីសំណាក់ឯកអគ្គរាជ/រដ្ឋទូតនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំប្រទេសជប៉ុន ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនមិត្តភាព សាមគ្គីភាព និងភាពស្និទ្ធស្នាល ក៏ដូចជាពង្រីកទំនាក់ទំនងទាំងក្នុងចំណោមស្ថានទូតបណ្តាប្រទេសសមាជិកអាស៊ានប្រចាំប្រទេសជប៉ុន សហគមន៍ សិស្ស និស្សិត និងស្ថាប័នពាក់ព័ន្ធនានារបស់ជប៉ុន ដូចជា ក្រសួងការបរទេសជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។ កម្មវិធីនេះមានអ្នកចូលរួមសរុបប្រមាណជា ៥០០នាក់។

ក្នុងឱកាសនោះ អ្នកចូលរួមទាំងអស់បានទទួលទានអាហារសាមគ្គី ដែលចូលរួមចំណែកដោយស្ថានទូតនីមួយៗ និងមានការលេងល្បែងកំសាន្តផ្សេងៗប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។ ស្ថានឯកអគ្គរាជទូតកម្ពុជាក៏បានចូលរួមរៀបចំនូវម្ហូបមួយចំនួន ដូចជា គុយទាវឆា សម្លរការីជាមួយនំបញ្ចុក និងនំបុ័ង និងបង្អែមបាយដំណើបរស់ជាតិធុរេន៕

https://www.facebook.com/cambodianembassyinjapan/posts/pfbid0ATLYEmEign9Yq3PhDZoAUL8PfCVfS8JeUuUv2T1rAfs6FJ3CnB6cRLPSS5QJipCul

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *