នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក Yoshiki MORI ប្រធានមូលនិធិក្លឹបអ៊ីអន ១% (Aeon 1% Club Foundation) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអញ្ជើញចូលរួមជាកិត្តិយសថ្លែងសន្ទរកថាក្នុងពិធីជប់លៀងប្រកាសជ័យលាភី ក្នុងកម្មវិធី Asia Youth Leaders 2024 លើប្រធានបទ ” Qualities Needed for Future Leaders” នៅសណ្ឋាគារ East 21 ទីក្រុងតូក្យូ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមូលនិធិក្លឹបអ៊ីអន១% ដោយមានការចូលរួមពីសំណាក់សិស្សវិទ្យាល័យឆ្នើមសរុបចំនួន ៨០ នាក់ មកពី ៨ ប្រទេសក្នុងតំបន់អាស៊ី រួមមាន កម្ពុជា ចិន ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម ដែលក្នុងនោះមានយុវសិស្សកម្ពុជាចំនួន ៨ រូប បានមកចូលរួម និងទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ ១ និងលេខ ៣ ក្នុងក្រុមចម្រុះយុវសិស្សប្រទេសផ្សេងទៀត ក្នុងចំណោម១០ក្រុម ដែលក្នុងមួយក្រុមមាន ៨ ប្រទេស៕
https://www.facebook.com/cambodianembassyinjapan/posts/920069043490330