ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញថ្លែងក្នុងកម្មវិធីប្រកួតប្រដាល់ប្រភេទ Knock Out គុនខ្មែរ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញថ្លែងក្នុងកម្មវិធីប្រកួតប្រដាល់ប្រភេទ Knock Out គុនខ្មែរ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

នៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំកម្ពុជា បានអញ្ជើញថ្លែងជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបើកការប្រកួតប្រដាល់ប្រភេទ Knock Out គុនខ្មែរនៅទីក្រុងតូក្យូ ដែលក្នុងកម្មវិធីនេះមានកីឡាករគុនខ្មែរចំនួន ៣រូបចូលរួមប្រកួតជាមួយកីឡាករជប៉ុនចំនួនពីររូប និងកីឡាករថៃមួយរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ពីភាពរីកចម្រើនយ៉ាងខ្លាំងនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសកម្ពុជា និងជប៉ុន រួមទាំងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ស្របនឹងការសម្រេចរបស់មេដឹកនាំនៃប្រទេសទាំងពីរក្នុងការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣កន្លងមក។

នៅចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូតបានលើកទឹកចិត្តប្រជាជនជប៉ុនទៅទស្សនាប្រទេសកម្ពុជាឱ្យបានច្រើនបន្ថែមទៀត៕

https://www.facebook.com/cambodianembassyinjapan/posts/906942298136338

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *